• 2020-12-18 03:30:58
  • ព័ត៌មាន

សហគមន៍ SCIA រួមចំណែកជួយសហគមន៍ក្នុងតំបន់

  • 2020-12-18 03:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្សសិង្ហបុរីជាប់ចំណាត់ថ្នាក់ក្នុងលំដាប់កំពូលទាំង៥ សម្រាប់កម្មវិធីវាយតម្លៃសិស្សអន្តរជាតិ (PISA) ចាប់តាំងពីពួកគេបានចូលរួមប្រកួតជាលើកដំបូងនៅក្នុងឆ្នាំ២០០៩។ កម្មវិធីវាយតម្លៃអន្តរជាតិ (PISA) នេះតម្រូវឱ្យសិស្សប្រឡងទៅលើមុខវិជ្ជាភាសាអង់គ្លេស គណិតវិទ្យា និងវិទ្យាសាស្ត្រ នៅថ្នាក់ទី ៤ និងទី ៨ ។

ភាពជោគជ័យនៃកម្មវិធីសិក្សារបស់ប្រទេសសិង្ហបុរីទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានាជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។ មាតាបិតាភាគច្រើនមានបំណងអោយកូនៗរបស់ពួកគេទទួលបានការអប់រំតាមបែបសិង្ហបុរី។ កត្តានេះបានធ្វើឱ្យគណគ្រប់គ្រងរបស់វិទ្យាស្ថានគ្រប់គ្រងស៊ីម (SIM), ដែលជាស្ថាប័នឯកជនឈានមុខគេមួយក្នុងប្រទេសសិង្ហបុរីចាប់ផ្តើមបើកដំណើរការកម្មវិធីសិក្សាពីថ្នាក់មតេ្តយ្យរហូតដល់វិទ្យាល័យក្នុងរាជធានីភ្នំពេញ។

សាលាអន្តរជាតិសិង្ហបុរី (កម្ពុជា) ជាសាលាដែលផ្តល់ជូននូវកម្មវិធីសិក្សាអប់រំទូទៅដែលសង្កត់ធ្ងន់ទៅលើ ការត្រិះរិះពិចារណា សោភ័ណភាព សីលធម៌ កាយសម្ព័ន្ធ និងសង្គម ហៅកាត់ថា (CAMPS)។ សាលាជឿជាក់ថាអ្នកដឹកនាំនាពេលអនាគតមិនត្រឹមតែត្រូវការភាពឆ្លាតវៃប៉ុណ្ណោះទេ។ ពួកគេត្រូវតែមានភាពច្បាស់លាស់ក្នុងនាមជាអ្នកដឹកនាំ និងមានទឹកចិត្តចូលរួមការងារសហគមន៍។ សាលា SCIA មានកម្មវិធីពិសេសប្រចាំសាលាដែលរួមបញ្ចូលមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) ភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំ ដើម្បីបង្កើនសមិទ្ធិផលរបស់កម្មវិធីអប់រំទូទៅ ហៅកាត់ CAMPS ។

ការអប់រំគុណតម្លៃគឺជាមេរៀនដ៏សំខាន់មួយដែលបានបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលា SCIA និងបង្រៀននៅក្នុងមុខវិជ្ជា CLGE (អត្តចរិត ភាពជាអ្នកដឹកនាំ និងការអប់រំជាសកល)។ សិស្សានុសិស្សនឹងស្វែងយល់ពីសារៈសំខាន់នៃការសិក្សាពីការអប់រំគុណតម្លៃដើម្បីទទួលសមិទ្ធិផលដ៏ល្អបំផុត។

ការងារសង្គមគឺជាសកម្មភាពមួយដែលសិស្សអាចផ្សារភ្ជាប់ចំណេះដឹងនិងទ្រឹស្តីទៅនឹងការអនុវត្ត ដោយបញ្ចូលសកម្មភាពជួយជាមូយនឹងការគិតពិចារណានៅក្នុងបរិស្ថានសិក្សាដែលមានរចនាសម្ព័ន្ធច្បាស់លាស់។ សិស្សសាលា SCIA តែងតែរីករាយក្នុងការចូលរួមការងារសង្គម។

ការសាងសង់បង្គន់អនាម័យនិងរៀនអំពីការធ្វើកសិកម្មនៅខេត្តព្រៃវែង

សកម្មភាពការងារសង្គមដែល សាលាSCIA បានចូលរួមក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃឆ្នាំសិក្សាមានដូចជា៖

  1. ការសាងសង់បង្គន់អនាម័យសម្រាប់អ្នកភូមិនៅខេត្តព្រៃវែង។ នេះគឺជាការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ទី៦៖ ទឹកស្អាតនិង អនាម័យ

  2. ការសម្របសម្រួលមេរៀនងាយៗដល់សិស្សនៅភូមិមួយក្នុងខេត្តព្រៃវែង

  3. អញ្ជើញកុមារនៃមណ្ឌលកំព្រាប្រចាំតំបន់ មកទទួលយកបទពិសោធន៍ Kidzania ដែលអាចឱ្យពួកគេរៀនអំពីការងារផ្សេងៗនៅឯ សាលាSCIA

កុមារនៃមណ្ឌលកំព្រាប្រចាំតំបន់ ទទួលយកបទពិសោធន៍ Kidzania នៅសាលាSCIA
  1. ចំណាយពេលជាមួយសិស្សនៅឯសាលារដ្ឋនៅ Silk Island (ស្ថិតនៅកោះឧកញ៉ាតី) រៀនអំពីកសិកម្ម និង ផ្តល់នូវសោភ័ណភាពថ្មីដល់សាលារៀន ដោយលាបពណ៌ជញ្ជាំងនិងកែច្នៃសំបកកង់ចាស់ៗ
សកម្មភាពលាបពណ៌ជញ្ជាំងសាលានិងកសិកម្មនៅ Silk Island (ស្ថិតនៅកោះឧកញ៉ាតី)
  1. គាំទ្រគម្រោង CSR របស់ស្ថានទូតសិង្ហបុរីដើម្បីគាំទ្រមូលនិធិកុមារកម្ពុជា (CCF) ក្នុងការរំឭកខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតកម្ពុជា - សិង្ហបុរី ដោយរៀបចំសកម្មភាពអន្តរកម្មសម្រាប់កុមារ។ នៅក្នុងព្រឹត្តិការណ៍នោះ សិស្សSCIAបានបង្ហាញស្នាដៃសិល្បៈរបស់ពួកគេ ដោយយកគំរូតាមវិចិត្រករជនជាតិសិង្ហបុរី Ieo Gek Ching។

ឆ្នាំ២០២០ គឺជាឆ្នាំដែលមានបម្រែបម្រួលនៃវិធីសាស្ត្រផ្សេងៗក្នុងការបង្រៀន។ ផ្អែកទៅលើការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា គ្រូនិងសិស្សតម្រូវឱ្យផ្លាស់ប្តូរពីការរៀននៅថ្នាក់ផ្ទាល់ទៅជាការរៀនតាមប្រព័ន្ធអនឡាញ ដោយយោងតាមស្ថានការណ៍ជាក់ស្តែងនៃជម្ងឺកូវីត-១៩។ នេះគឺជាមេរៀនជីវិតមូយដែលធ្វើឱ្យយើងស្វែងយល់ពីបម្រែបម្រួល: ការផ្លាស់ប្តូរគឺតែងតែមានជានិរន្តន៌ និងរំពឹងទុកនូវការឆ្លើយតបយ៉ាងឆាប់រហ័ស។

ប៉ុន្តែគួរឱ្យសោកស្តាយ ការងារសង្គមដែលជាសកម្មភាពខាងក្រៅថ្នាក់រៀនត្រូវបានកាត់បន្ថយក្នុងកំឡុងពេលនៃជំងឺរាតត្បាតនេះ។ ដោយមិនឱ្យមានការរាំងស្ទះពីជម្ងឺកូវីត-១៩ សាលា SCIA សូមណែនាំគម្រោងមួយដោយយោងទៅលើ គម្រោងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ទី៤៖ ការអប់រំរួម។ ដោយភាពចៃដន្យ ការអប់រំរួមគឺជាគោលដៅចំបងនៅក្នុងរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

សម្រាប់ឆ្នាំសិក្សានេះ សាលា SCIA ចាប់ផ្តើមគម្រោង “អានដើម្បីស្វែងយល់; ស្វែងយល់ដើម្បីអាន” ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សិស្សដែលមានពិការភាពភ្នែក នៅរាជធានីភ្នំពេញ។

**គម្រោងការងារសង្គមចែកចេញជាពីរ៖

• ការបង្កើតសៀវភៅជនពិការភ្នែកសម្រាប់កុមារពិការភ្នែក

• ការរៃអង្គាសប្រាក់

សិស្សានុសិស្ស សាលា SCIA នឹងសរសេររឿងខ្លីៗសម្រាប់ជូនសាលាសម្រាប់ជនពិការភ្នែក។ បន្ទាប់មកសាលានឹងផ្លាស់ប្តូររឿងខ្លីៗទាំងនេះទៅជាសៀវភៅសម្រាប់ជនពិការភ្នែក ដើម្បីដាក់ក្នុងបណ្ណាល័យសម្រាប់ការអានកំសាន្ត។

សាធារណជនអាចចូលរួមបរិច្ចាកវិភាគទានជាទឹកប្រាក់តាមរយៈសាលា SCIA។ វិភាគទានទាំងនេះនឹងផ្តល់ជូនសាលាសម្រាប់ជនពិការភ្នែកដើម្បីទិញក្រដាសអក្សរសម្រាប់ជនពិការភ្នែកដែលមានតម្លៃថ្លៃ។

មុនពេលសរសេររឿងខ្លីៗ សិស្ស SCIA ត្រូវមើលវីដេអូនៃការបង្កើតសៀវភៅសម្រាប់ជនពិការភ្នែក។ វីដេអូនេះបញ្ចប់ជាមួយនឹងឈុតឆាកដែលសិស្សពិការភាពភ្នែកកំពុងអានសៀវភៅសម្រាប់ជនពិការភ្នែក។ វីដេអូដ៏សាមញ្ញនេះបានធ្វើឱ្យសិស្សចាប់អារម្មណ៍ចំពោះគុណតម្លៃដែលពួកគេកំពុងចូលរួមជួយដល់សិស្សពិការ ជាពិសេសជនពិការភ្នែក។

សាលា SCIA ផ្តល់ឱកាសឱ្យអ្នកដឹកនាំនាពេលអនាគតនៃប្រទេសកម្ពុជា ស្វែងយល់ពីក្តីអាណិតមេត្តាតាំងពីក្មេងវ័យ។ នៅពេលដែលពួកគេទទួលបានជោគជ័យនាពេលអនាគត សាលាសង្ឃឹមថាពួកគេនឹងនៅតែបន្តគាំទ្រសហគមន៍ដែល មិនមានភ័ព្វសំណាង។

គាំទ្រគម្រោង CSR របស់ស្ថានទូតសិង្ហបុរី ដើម្បីគាំទ្រមូលនិធិកុមារកម្ពុជា (CCF)

អត្ថបទ៖ Sponsor

មតិយោបល់