• 2020-12-19 04:03:56
  • ព័ត៌មាន

លោកជំទាវ ដេត ម៉ាលីណា ទោះនៅផ្ទះល្វែង ជិះត្រឹមម៉ូតូ ក៏សប្បាយចិត្តជាងនៅវិឡាជិះឡានឡូយ

  • 2020-12-19 04:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មានមនុស្សស្រីណាចង់មានឈ្មោះមេម៉ាយនោះទេ ក្រោយរៀបការរួចនាងប្រាថ្នាចង់បានជីវិតប្ដីប្រពន្ធស្មោះមួយនឹងមួយ មានស៊ីអត់ឃ្លានកុំឱ្យតែក្បត់ចិត្តគ្នា ស៊ូរស់នៅក្នុងខ្ទមមានសុភមង្គល ប្រសើរជាងរស់ក្នុងទ្រនំវីឡា តែស្រក់ទឹករាល់ថ្ងៃដែរ ។

គ្មានអ្នកណាស្មានដល់ទេថាជីវិតប្ដីប្រពន្ធលោកជំទាវដេត ម៉ាលីណា ដែលរស់នៅលើគំនរទ្រព្យសម្បត្តិ ប៉ុន្តែនៅតែអាចចែកផ្លូវគ្នាបាន ។ នេះបង្ហាញថា ទ្រព្យសម្បត្តិ មាសប្រាក់ មិនមែនកំណត់ជោគវាសនាជីវិតប្ដីប្រពន្ធបានទេ ចិត្ត និងភាពស្មោះត្រង់ ភាពលះចំពោះគ្នាឯណេះទេ ទើបអាចរក្សាទំនាក់ទំនងជីវិតគូបាន ។

ជាក់ស្ដែងក្នុងវីដេអូ Live ផ្ទាល់ពីការបែកបាក់គ្នារវាងលោកជំទាវ និងអតីតស្វាមីឧកញ៉ា ឌួង ឆាយ នោះលោកជំទាវបាននិយាយពាក្យមួយឃ្លាថា អ្នកខ្លះ យល់ថា ចង់បានប្ដីអ្នកមាន ឱ្យតែមានលុយ គាត់អត់ខ្វល់អីទាំងអស់ ទោះប្ដីគាត់មានស្រី ឬអីគាត់ខ្វល់ទេ ។ លោកជំទាវថា៖ «លុយកាក់មាសប្រាក់អត់សំខាន់ទេ ទោះនៅផ្ទះល្វែង ជិះម៉ូតូក៏សប្បាយចិត្តជាងនៅផ្ទះវិឡាជិះឡានឡូយដែរ....ខ្ញុំចង់បានស្វាមីស្មោះត្រង់ មានពេលវេលាឱ្យគ្រួសារ មិនយកមុខមាត់ជាសំខាន់ ហើយជាពិសេសនោះអត់ក្បត់ចិត្តប្រពន្ធ ហើយយកទឹកចិត្តប្រពន្ធហើយគ្រួសារសំខាន់ជាងគេ ហើយស្រឡាញ់គ្រួសារខ្ញុំដូចគ្រួសារគាត់ អត់អាចមើលងាយបានទេ» ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី ១៨ ធ្នូ ២០២០ នេះ លោកជំទាវ ដេត ម៉ាលីណា បានធ្វើការ Live លើទំព័រហ្វេសប៊ុកផេកផ្លូវការ ប្រមាណជាងកន្លះម៉ោង ដើម្បីស្រាយមន្ទិល និងការវាយតម្លៃពីសំណាក់មហាជនមួយចំនួន ដោយមិនបានដឹងរឿងច្បាស់លាស់នៃគ្រួសារតូចមួយនេះ ។ មិននិយាយឱ្យចំៗថា ការបែកបាក់នោះ ព្រោះមានអ្នកទី ៣ ព្រោះអស់ក្ដីស្រឡាញ់ ព្រោះភាពផិតក្បត់ណាមួយឱ្យប្រាកដនោះទេ ប៉ុន្តែការបកស្រាយនោះ អតីតភរិយាឧកញ៉ារូបនេះបានលើកឡើងថា រយៈពេល ១៣ ឆ្នាំកន្លងមកនេះលោកជំទាវ ខំប្រឹង តស៊ូ ថែរក្សាចំណងអាពាហ៍ពិពាហ៍នេះ ទាំងរងសម្ពាធផ្លូវចិត្តជាច្រើនលើកច្រើនសារ ដល់ពេលមួយដែលមិនអាចទ្រាំបានតទៅទៀត ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់