• 2020-12-19 07:18:14
  • ព័ត៌មាន

លោកជំទាវ បាន ស្រីមុំ មានប្រវត្តិសិក្សាមិនធម្មតា ហើយស្វាមីគឺជាអតីតអភិបាលខេត្តប៉ៃលិនដូចគ្នា

  • 2020-12-19 07:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ បាន ស្រីមុំ ឋានន្តរស័ក្ដិឧត្ដមមន្ត្រីថ្នាក់លេខ ២ ត្រូវបាន ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ១៩៧៥នៅ ខេត្តប៉ៃលិន ។ លោកជំទាវ បាន ស្រីមុំ ជាតំណាងរាស្រ្តមណ្ឌលប៉ៃលិនមកពីគណៈបក្សប្រជាជនកម្ពុជា នៃអណត្តិទី៥ នៃរដ្ឋសភា ២០១៣- ២០១៨ ។ លោកជំទាវជាភរិយារបស់ឯកឧត្តម អ៊ី ឈាន ដែលជាមន្ត្រីយោធាជាន់ខ្ពស់ថានៈជា ឧត្តមសេនីយ៍ឯក និង អតីតអភិបាលខេត្តប៉ៃលិនពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៣ ។

លោកជំទាវ បាន ស្រីមុំ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យចម្រើនពហុ ។ មុនក្លាយជាអភិបាលខេត្តប៉ៃលិន លោកជំទាវមានតួនាទីសំខាន់ៗជាច្រើនក្នុងជួររដ្ឋាភិបាល និងជាប្រធាននសាខាកាកបាទក្រហមកម្ពុជាខេត្ត ប៉ៃលិនកាកបាទក្រហមកម្ពុជាពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ន ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់