• 2020-12-19 23:30:00
  • ព័ត៌មាន

ស្រី​ៗ​ចូលចិត្ត​បញ្ចេញ​សំឡេងពេលកំពុង​ប្រយុទ្ធ ដោយសារ​ហេតុផល​ទាំងនេះ!

  • 2020-12-19 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ ​'សិច' នឹង​កាន់​តែ​ពិសេស​ពេល​យើង​ស្រែក​មែន​ទេ? តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ស្រែក​ពេល​រួម​ភេទ? ហេតុ​ផល​ទាំង​ ៦ ​ខាង​ក្រោម​នេះ​នឹង​បង្ហាញបានពីមូល​ហេតុដែល​ស្រីៗ​​បញ្ចេញ​សំឡេង​ពេល​ឡើង​ឋានសួគ៌​ម្ដងៗ៖

១. ជា​ការ​ឆ្លើយ​តប​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​នឹង​ភាព​ត្រេក​ត្រអាល៖ នេះ​គឺ​ជា​ហេតុ​ផល​យ៉ាង​សាមញ្ញ​មួយ​។ វាប្រៀប​ដូច​ពេល​យើង​ប៉ះ​ទឹក​ក្ដៅ​ ឬ​ត្រជាក់​អញ្ចឹង។​ ភាព​រោលរាល​ដែល​ស្រ្តី​ទទួល​បាន​ពី​សិច​នឹង​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​សំឡេង​ឆ្លើយ​តប​ដោយ​មិន​ដឹង​ខ្លួន។

២. ឆ្លើយ​តប​ទៅ​នឹង​ការ​ឈឺ​ចាប់៖ វា​ក៏​ជា​មូល​ហេតុ​មួយ​ដែរ។​ ស្ត្រី​អាច​ស្រែក​ពេល​ដែល​មាន​អ្វី​កើត​ឡើង​ដែល​​បង្ក​ការ​ឈឺ​ចាប់​ក្នុង​អំឡុង​ពេល​ប្រតិបត្តិ​ការ​ ដូចជា​ឈឺ​​ទ្វារ​មាស​ពេល​រួម​ភេទ​ដំបូង​ជា​ដើម។

៣. ចង់​បង្កើត​​តម្រេក៖ ការ​បញ្ចេញ​សំឡេង​ថ្ងូរ​អាច​បង្កើន​បរិយាកាស​ឲ្យ​កាន់​តែ​ពុះ​កញ្ជ្រោល​ ហើយ​ថែម​ទាំង​ជួយ​បំបាត់​ស្ត្រេស​បាន​យ៉ាង​ល្អ​ទៀត​ផង។​

៤. ដើម្បី​ឲ្យ​បុរស​មាន​អារម្មណ៍​ល្អ៖ ​ វា​ជា​ការ​បង្ហាញ​ថា​ខាង​នារី​​ពិត​ជា​ពេញ​ចិត្ត​សមត្ថភាព​របស់​ដៃគូ​​ខ្លួន​ណាស់។​ ធ្វើ​បែប​នេះ​ ​បុរស​នឹង​​មាន​អារម្មណ៍​កាន់​តែ​​ល្អ​មិន​ខាន​​។ តែ​ក៏​មាន​ករណី​មួយ​ចំនួន​ដែល​ស្ត្រី​ធ្វើ​ពុត​ជា​ស្រែក​ដើម្បី​ផ្គាប់​ចិត្ត​ដៃ​គូ​ដែរ។​

៥. ដើម្បី​ឲ្យ​ឆាប់​ដល់​ត្រើយ៖ ពេល​ខ្លះ​ ការ​រួម​ភេទ​មាន​រយៈ​ពេល​យូរ​ ហើយ​ស្ត្រី​ចង់​ឲ្យ​ឆាប់​ដល់​ត្រើយ​ក៏​អាច​បញ្ចេញ​សម្រែក​ដែរ​ ព្រោះ​វា​អាច​ដាស់​អារម្មណ៍​បុរស​ឲ្យ​ឆាប់​បញ្ចេញ​ទឹក​កាម។​

៦. កុំ​ឲ្យ​ស្ងាត់​ពេក៖ ការ​ស្ងាត់​ស្ងៀម​ពេក​នឹង​ធ្វើ​ឲ្យ​ដៃគូ​អស់​អារម្មណ៍​។​ ដូច្នេះ​ ការ​បញ្ចេញ​សម្រែក​អាច​ជួយ​ដុត​បរិយាកាស​កាន់​តែ​ក្ដៅ​រោលរាល​ឡើង៕

មតិយោបល់