- 2020-12-21 05:31:48
- ព័ត៌មាន
ដឹងមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនៅច្បារអំពៅព្រឹកមិញហើយ!
- 2020-12-21 05:31:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនៅច្បារអំពៅព្រឹកមិញហើយ!
ចន្លោះមិនឃើញ
នាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ មានអគ្គិភ័យមួយកើតឡើងនៅស្ថិតនៅ ផ្លូវ ៣៦៧ កែង៦៣១ ក្រុមទី ១៥ ភូមិព្រែក សង្កាត់ ច្បារអំពៅទី០១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានមា្ចស់ទីតាំងឈ្មោះ ឡាំង អ៊ាបខេង ជនជាតិខែ្មរ ភេទស្រីអាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ។ បើតាមការបញ្ជាក់របស់ស្នងការនគរបាលរាជធានីភ្នំពេញ អគ្គិភ័យនេះ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ផ្ទះដែលទទួលរងអគ្គិភ័យនេះ គឺជាប្រភេទសំណង់ឈើប្រក់សង្ក័សី ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ។ ផ្ទះ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ បានខូចខាតទាំងស្រុង ព្រមទាំងបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់០១ចំហៀងផ្ទះផងដែរ។ អគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្សរបួស ឬស្លាប់ឡេីយ ។
អគ្គិភ័យបានរលត់ទាំងស្រុង នាម៉ោង ១០:១៥នាទីព្រឹក ដោយប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដែលមានដូចជា៖
រថយន្តការិយាល័យអគ្គិភ័យ ចំនួន០៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៦ឡានស្មេីនឹង ៦៤ ម៉ែត្រគូប
រថយន្តជំនួយរបស់ក្រសួងមហាផៃ្ទ:ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានសើ្មនឹង ១២ ម៉ែត្រគូប
រថយន្តអាវុធហត្ថ:ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានសើ្មនឹង ១២ម៉ែត្រគូប
រថយន្តទីក្រុងកោះពេជ្រ: ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានសើ្មនឹង ២៤ ម៉ែត្រគូប
រថយន្តបុរីប៉េងហ៊ួត:ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានសើ្មនឹង ១២ ម៉ែត្រគូប
រថយន្តជ្រោយចងា្វរ:ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានសើ្មនឹង ០៦ម៉ែត្រគូប៕