• 2020-12-21 08:36:08
  • ព័ត៌មាន

៣ចំណុច កុំឲ្យវីរុសកូវីដ-១៩ ផ្ទុះឡើងតាមច្រកទ្វារព្រំដែនអន្តរជាតិ

  • 2020-12-21 08:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការ​ការពារ​ជំងឺកូវីដ១៩ ក្រោយផ្ទុះ​ជំងឺកូវីដ១៩​ នៅខេត្ត​សាមុតសាខន ប្រទេសថៃ។ ដើម្បី​ការពារ​ការចម្លង​បន្តពីការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ណែនាំដល់នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេសច្រកទ្វារ ដែលផ្ទុះឡើងនូវវីរុសកូវីដ-១៩ ដូចតទៅ៖

  • ១-ត្រួតពិនិត្យ ជាពិសេសដំណើរចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរដែលចូលមកពីប្រទេសថៃ ឱ្យបានហ្មត់ចត់ ដោយតម្រូវឱ្យពួកគាត់ធ្វើការធ្វើចត្តាឡីស័កត្រឹមត្រូវតាមការកំណត់។

  • ២-យកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្តាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារឱ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃ ដើម្បីយកមកប្រគល់ឱ្យមន្ត្រីភ្នាក់ងារសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់។

  • ៣-ត្រូវយកចិត្តទុកដាក់ធ្វើការណែនាំ ក្រើនរំលឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការនៅច្រកទ្វារឲ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាកុល ឬជែល និង ប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា៕

សូមមើលសេចក្តីណែនាំដូចខាងក្រោមនេះ

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

មតិយោបល់