• 2020-12-24 02:52:46
  • ព័ត៌មាន

Trump ព្រមាន​ឆ្លើយ​តប​នឹង​អ៊ីរ៉ង់​ ក្រោយ​រ៉ុកកែត​​ជា​ច្រើន​គ្រាប់​វាយ​ប្រហារ​ទៅ​លើ​ស្ថានទូត​អាមេរិក​

  • 2020-12-24 02:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូត​អាមេរិក​ស្ថិត​នៅ​ក្នុង​ទីក្រុង​ បាដាត​ ប្រទេស​អ៊ីរ៉ាក់​បាន​រង​ការ​វាយ​ប្រហារ​ដោយ​ម៊ីស៊ីល​ កាល​ពី​ថ្ងៃ​អាទិត្យ​​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ប្រធានាធិបតី​ Donald Trump។

Trump បាន​បង្ហោះ​រូប​ថត​គ្រាប់​រ៉ុកកែត​​ ៣​គ្រាប់​អម​ជា​មួយ​សំណេរ​ថា៖ ស្ថានទូត​របស់​យើង​​ (អាមេរិក)​ រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​​ជាច្រើន​គ្រាប់​ ក្នុង​នោះ​ ៣​គ្រាប់​មិន​បាន​ផ្ទុះ​នោះ​ទេ។​ ទាយ​ទៅ​មើល​ថា​នរណា​នៅ​ពី​ក្រោយ​រឿង​នេះ? គឺ​អ៊ីរ៉ង់។ ខ្ញុំ​គ្រាន់​តែ​ផ្ដល់​ដំបូន្មាន​ខ្លះ​ទៅ​អ៊ីរ៉ង់​ថា​ បើ​សិន​ជនជាតិ​អាមេរិក​តែ​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ ខ្ញុំ​នឹង​ឆ្លើយ​តប​វិញ​ភ្លាម​ទៅ​អ៊ីរ៉ង់...។​

គួរ​បញ្ជាក់​ថា​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ ពី​មនុស្ស​ស្លាប់​ និង​របួស​ពី​ការ​វាយ​ប្រហារ​ស្ថានទូត​អាមេរិក​នេះ​នៅ​ឡើយ​ទេ​។​ អាមេរិក​ និង​អ៊ីរ៉ង់​ធ្លាប់​បាន​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​កាល​ពី​ដើម​ឆ្នាំ​ដោយ​ អាមេរិក​បាន​សម្លាប់​មេទ័ព​របស់​អ៊ីរ៉ង់ ខណៈ​រដ្ឋាភិបាល​ក្រុង​​ Tehran បាន​សងសឹក​ដោយ​ការ​បាញ់​មីស៊ីល​កម្ទេច​​មូលដ្ឋាន​ទ័ព​អាមេរិក៕

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់