- 2020-12-24 09:24:38
- ព័ត៌មាន
ក្រុមកុមារ និងស្រ្តីងាយរងគ្រោះ បានផ្លាស់ប្ដូរវាសនាថ្មី ក្រោយពីសមាគមមួយជួយគាំទ្រ
- 2020-12-24 09:24:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកុមារ និងស្រ្តីងាយរងគ្រោះ បានផ្លាស់ប្ដូរវាសនាថ្មី ក្រោយពីសមាគមមួយជួយគាំទ្រ
ចន្លោះមិនឃើញ
កុមារក្រីក្រ កុមារងាយរងគ្រោះ និងស្រ្តី ងាយរងគ្រោះ សុទ្ធតែទទួលស្គាល់ថា ពួកគេបានផ្លាស់ប្ដូរជីវិតឈានទៅភាពប្រសើរឡើង ក្រោយពីមានការគាំទ្រពីសមាគមជីវិត និងក្ដីសង្ឃឹម ដែលមានមូលដ្ឋាននៅក្រុងសៀមរាប ខេត្តសៀមរាប។
ព្រះតេជគុណ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិត និងក្ដីសង្ឃឹម មានសង្ឃដីកាថា សមាគមនេះបង្កើតឡើងក្នុងគោលបំណងផ្លាស់ប្ដូរជោគវាសនាកុមារក្រីក្រ កុមារងាររងគ្រោះ ស្រ្តី និងយុវតី ងាយរងគ្រោះ។
តើសមាគមជួយពួកគេតាមវិធីណាខ្លះ? សមាគមមានគោលដៅ និងចក្ខុវិស័យច្បាស់លាស់ ដោយពួកគេទទួលផលប្រយោជន៍ពីសមាគមតាមរយៈ ៣យ៉ាងគឺ៖
១.សមាគមផ្ដល់ការគាំទ្រផ្នែកសង្គមកិច្ច
២. ផ្ដល់ការអប់រំ តាមរយៈឲ្យអាហារូបករណ៍ចាប់ពីបឋមសិក្សា រហូតដល់ ឧត្តមសិក្សា
៣. ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវីវៈ ជាដើម។
គេនៅចាំបានថា សលាបណ្ដុះបណ្ដាលវិជ្ជជីវៈកាត់ដេររបស់សមាគមជីវិត និងក្ដីសង្ឃឹម ធ្លាប់បានធ្វើទង្វើល្អ ជាទីចាប់អារម្មណ៍ពីមហាជន តាមរយៈដេរម៉ាស់ក្រណាត់ ប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ជាផ្នែកមួយចូលរួមប្រយុទ្ធប្រឆាំង និងការពារការឆ្លងជំងឺកូវីដ១៩ កាលពីត្រីមាស ឆ្នាំ២០២០ កន្លងទៅ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖