- 2020-12-26 10:09:02
- ព័ត៌មាន
ទើបចូលកាន់តំណែងជាអភិបាលខេត្តថ្មីៗ លោកជំទាវ បាន ស្រីមុំ ចុះធ្វើការយ៉ាងសកម្ម
- 2020-12-26 10:09:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបចូលកាន់តំណែងជាអភិបាលខេត្តថ្មីៗ លោកជំទាវ បាន ស្រីមុំ ចុះធ្វើការយ៉ាងសកម្ម
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះ លោកជំទាវ បាន ស្រីមុំ ឋានន្តរស័ក្ដិឧត្ដមមន្ត្រីថ្នាក់លេខ ២ ត្រូវបាន ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។ ទើបនឹងឡើងកាន់តំណែងក្នុងនាមជាអភិបាលខេត្តស្ត្រីមួយរូបលោកជំទាវ បាន ស្រីមុំ បានបង្ហាញសកម្មភាពចុះបំពេញការងារដល់គោលដៅយ៉ាងសកម្មគួរឱ្យសរសើរ ។ ជាក់ស្ដែងកាលពីថ្ងៃទី ២៥ និង ២៦ ធ្នូ ២០២០ នេះ លោកជំទាវបានចុះធ្វើការងារជាច្រើនទីតាំងផ្សេងៗគ្នា ។
នៅថ្ងៃទី ២៥ ធ្នូ ២០២០ លោកជំទាវ បាន ស្រីមុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបូតុងអាមេ និងក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ នៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
គួរឱ្យដឹងថា ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែនេះ មានប្រវែង ៥,២០០ម៉ែត្រ និងទទឹង ២៥ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១,៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣,៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០,៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត ។
នៅថ្ងៃទី ២៦ ធ្នូ ២០២០ នេះវិញលោកជំទាវអភិបាលខេត្ត បានដឹកមន្ត្រីក្រោមឱវាទចុះពិនិត្យមើលពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានព្រំប្រទលជាប់គ្នាជាមួយខេត្តចាន់បុរី ប្រទេសថៃ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕