- 2020-12-30 07:48:02
- ព័ត៌មាន
ប្រាសាទមួយនៅថៃ ទាក់ទាញភ្ញៀវទេសចរបរទេស ដោយសារមានពិធីបុណ្យជប់លៀងឲ្យស្វា
- 2020-12-30 07:48:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទមួយនៅថៃ ទាក់ទាញភ្ញៀវទេសចរបរទេស ដោយសារមានពិធីបុណ្យជប់លៀងឲ្យស្វា
ចន្លោះមិនឃើញ
ប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទប្រាង្គសាំយ៉ត ឬ พระปรางค์สามยอด គឺជាប្រាសាទបុរាណដ៏ចំណាស់មួយស្ថិតក្នុងខេត្តលពបុរី មិនឆ្ងាយប៉ុន្មានពីរាជធានីបាងកក។
ប្រាង្គសាំយ៉តជាប្រាសាទថ្ម សាងពីឥដ្ឋ, ថ្មភក់ និងថ្មបាយក្រៀម ក្រៅពីនោះប្រាសាទនេះមានភាពល្បីល្បាញដោយសារសំបូរដោយហ្វូងសត្វស្វា ដែលមានវត្តមានរាប់រយពាន់ក្បាល។ ជារៀងរាល់ឆ្នាំអ្នកស្រុកបានធ្វើពិធីបុណ្យ "ជប់លៀងស្វា" ដើម្បីឲ្យចំណី, បន្លែ ផ្លែឈើ ដល់ហ្វូងស្វាដែលមានប្រមាណជា២០០០ក្បាល។
ពិធីបុណ្យជប់លៀងស្វា ត្រូវបានរាប់ចូលក្នុងពិធីបុណ្យដ៏ចម្លែកបំផុតមួយដោយសារព័ត៌មាន Guardian របស់ទីក្រុងឡុង ប្រទេសអង់គ្លេស។ អ្នកស្រុកលពបុរី ដែលរស់នៅជុំវិញប្រាសាទជឿថាសត្វស្វាទីនោះជាវិញ្ញាណរបស់ព្រះចៅព្រះកាន ដែលជាអ្នកថែរក្សាទីក្រុង និងប្រជាជន។
ប្រាសាទប្រាង្គសាំយ៉តសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាដើមសតវត្សទី១៣ ស្រដៀងទៅនឹងប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។ ប្រាង្គសាំយ៉ត របស់ខេត្តលពបុរី ជាខេត្តដែលនៅសេសសល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ប្រាង្គប្រាសាទខ្មែរជាច្រើនពិសេសក្នុងរាជព្រះបាទជ័យវរ្ម័នទី៧៕