• 2020-12-31 02:50:40
  • ព័ត៌មាន

គួរឲ្យសរសើរ! ក្មេងស្រីអាយុ ១៥ឆ្នាំ រត់ ១០០គីឡូម៉ែត្រជាមួយសាយ ជួយកុមារអូទីហ្សឹម 

  • 2020-12-31 02:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេងស្រីវ័យ១៥ឆ្នាំមួយរូប បាន​​ចូល​រួម​រត់ចម្ងាយ ១០០គីឡូម៉ែត្រ​ជាមួយ​សាយ​ ពីក្រុង​ព្រៃវែង មកក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរៃអង្គាសប្រាក់ជួយដល់អង្គការ សាលារៀន ទន្សាយ ដែលមានកុមារជាង ៥០០នាក់ កំពុងមានបញ្ហាសតិខ្សោយ ឬជំងឺអូទីហ្សឹម (Autism) ។  

នីកូ រៀននៅសាលាអន្ដរជាតិមួយបានប្រាប់ Sabay ថា នាងបានសម្រេចចិត្តបង្កើតកម្មវិធី នេះ ក្នុងគោលបំណងធំចង់ជួយក្មេងៗនៅក្នុងសាលាប្រមាណជាជាង ៥០០នាក់ ដែល កំពុងជួបខ្វះខាតនៅអំឡុងសម័យកាលកូវីដ១៩ កំពុងផ្ទុះឡើង។ កូវីដ១៩ បណ្ដាលឲ្យ អង្គការសាលារៀនទន្សាយប្រឈមនឹងខ្វះជំនួយផង និងសិស្សានុសិស្សត្រូវរៀនពីផ្ទះ ដែលកុមារទាំងនោះប្រឈមបញ្ហាជាច្រើន ដែលត្រូវការជំនួយជួយពួកគេជាចាំបាច់។  

នីកូ អាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០ នៅសាលាអន្ដរជាតិល្បីមួយ ក្នុងរាជធានីភ្នំពេញ

នីកូ នឹង​ចូលរួម​រត់​ជាមួយ​សាយ ពី​ក្រុង​​ព្រៃវែង មកក្រុងតាខ្មៅ ខេត្តកណ្ដាល ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៧ ខែមករា ២០២១។  

នីកូ បានបង្ហើបខ្លះៗថា រយៈពេល៤ថ្ងៃ នៃការរត់ ១០០គីឡូម៉ែត្រ នាងបារម្ភអំពីសុវត្ថិភាពផង និងសុខភាពផង ដោយសារតែការរត់ចម្ងាយផ្លូវឆ្ងាយ ប្រឈមនឹងអាកាសធាតុ និងបញ្ហាចរាចរណ៍នៅលើដងផ្លូវ។ តែយ៉ាងណា នាងបានប្ដេជ្ញាចិត្តថា «ខ្ញុំត្រូវតែធ្វើឲ្យបាន ដើម្បីជួយកុមារ ដែលកំពុងងាយរងគ្រោះ»។  

ទន្ទឹមនឹងនេះ នីកូ បានបន្ដទៀតថា សាយ ដែលជា​អ្នកបង្កើត​កម្មវិធី​រត់ដើម្បី​សប្បុរសធម៌ ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ គឺជា​កម្លាំង​ចិត្ត​ដ៏ធំ​របស់​នាងដែរ។ «បងសាយ ជា Idol ខ្ញុំ នឹង​រត់ជាមួយខ្ញុំ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំ»។ 

នីកូ មានវ័យ១៥ឆ្នាំ ហើយត្រូវរត់លើផ្លូវឆ្ងាយ តើអាណាព្យាបាលនឹងមានការបារម្ភកម្រិតណាដែរ? នាងបានបង្ហើបថា «ពួកគាត់មិនថាអ្វីនោះទេ ផ្ទុយទៅវិញពួកគាត់គាំទ្រ ហើយថា ទំនងជាពួកគាត់ នឹងចូលរួមរត់ជាមួយនឹងខ្ញុំដែរ ដើម្បីជួយដល់កុមារទាំងអស់គ្នា»។  

ទន្ទឹមនឹងនេះ នាងសង្ឃឹមថា នឹងមានមហាជនផ្សេងទៀតចូលរួមជួយគាំទ្រ ហើយបរិច្ចាគថវិកាតិចក្ដី ច្រើនក្ដី ដើម្បីជួយដល់កុមារងាយរងគ្រោះ នៅអង្គការសាលារៀនទន្សាយ ដែលជាសាលាបណ្ដុះបណ្ដាលដល់កុមារមានជំងឺខ្សោយបញ្ហា ឬហៅថា ជំងឺអូទីហ្សឹម៕

នីកូ​ និងនាយកអង្គការសាលារៀនទន្សាយ
កុមារ​ដែលមានបញ្ហា​សតិខ្សោយ កំពុង​ទទួល​ការ​បង្រៀន​នៅ​សាលារៀនទន្សាយ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី