- 2021-01-05 06:49:04
- ព័ត៌មាន
ស្អាតអ្វីម្ល៉េះ! វត្តខ្មែរមួយពោរពេញដោយព្រិលធ្លាក់នៅរដូវរងា មើលមួយភ្លែតច្រឡំថារូបគំនូរ
- 2021-01-05 06:49:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតអ្វីម្ល៉េះ! វត្តខ្មែរមួយពោរពេញដោយព្រិលធ្លាក់នៅរដូវរងា មើលមួយភ្លែតច្រឡំថារូបគំនូរ
ចន្លោះមិនឃើញ
វត្តខ្មែរមួយកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមនៅរដូវរងានេះ ក្រោយឃើញទិដ្ឋភាពធ្លាក់ព្រិល ឡោមព័ទ្ធជុំវិញបរិវេណ, លើដំបូល និងផ្នែកច្រើនទៀតនៃព្រះវិហារបង្កើតបានជាផ្ទាំងទស្សនីយភាពមួយដ៏កម្របានឃើញ។
មែនទែនទៅត្បិតវត្តនេះជាវត្តព្រះពុទ្ធសាសនារបស់ខ្មែរ ប៉ុន្តែមិនបានស្ថិតនៅប្រទេសកម្ពុជានោះទេ គឺជាវត្តស្ថិតនៅក្នុងសហរដ្ឋអាមេរិកឯណោះ។ វត្តនេះមានឈ្មោះថា វត្តមុនីសូតារាម ឬភាសាអង់គ្លេសសរសេរថា Watt Munisotaram កសាងដោយជនភៀសខ្លួនខ្មែរ និងជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិក។
វត្តមុនីសូតារាមគឺជាអារាមរបស់ខ្មែរស្ថិតនៅទីក្រុង Hampton រដ្ឋ Minnesota បង្កើតឡើងដោយសហគមន៍ និងអង្គការសមាគមពុទ្ធសាសនាខ្មែរនៅមីនីសូតាត្រូវក្នុងឆ្នាំ ១៩៨២។ នៅក្នុងឆ្នាំ២០០៧ បរិវេណវត្តត្រូវបានពង្រីករហូតដល់៤០ហិកតារ និងមានការសាងសង់សំណង់បម្រើឲ្យព្រះពុទ្ធសាសនាជាច្រើនទៀតជាបន្តបន្ទាប់។
វត្តនេះបានដើរតួនាទីយ៉ាងសំខាន់ចំពោះពុទ្ធសាសនិកថេរវាទខ្មែរ និងពុទ្ធសាសនិកជនជាតិផ្សេងទៀតដូចជាថៃ, ភូមា, ឡាវ...នៅរដ្ឋមីនីសូតាខាងលិច កណ្តាល និងនៅសហរដ្ឋអាមេរិកទាំងមូល។ ក្រៅពីព្រះវិហារកម្ពស់ពីរជាន់នៅមានសំណង់ផ្សេងទៀតដូចជា ចេតិយកន្លែងតម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ និងសិស្សពីរនាក់របស់ព្រះអង្គ និងរចនាសម្ព័ន្ធប្រាសាទសំខាន់ ជាមួយសាលប្រជុំ និងកន្លែងសមាធិ៕