• 2025-08-15 05:43:36
  • ព័ត៌មាន

ធនាគារកណ្តាលថៃ កាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់សេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះ

  • 2025-08-15 05:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារកណ្តាលថៃ បានសម្រេចកាត់បន្ថយអត្រាការប្រាក់ របស់ខ្លួនចំនួន ០.២៥ ភាគរយ មកនៅត្រឹម ១.៥០% ដើម្បីបញ្ចូលសាច់ប្រាក់សន្សំទៅក្នុងសេដ្ឋកិច្ច ខណៈសន្ទុះកំណើនសេដ្ឋកិច្ចបង្ហាញសញ្ញានៃការធ្លាក់ចុះនៅឆមាសទីពីរនៃឆ្នាំ ២០២៥នេះ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងជាឯកច្ឆ័ន្ទដោយគណៈកម្មាធិការនយោបាយរូបិយវត្ថុ (MPC)។

ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិចៃ ឈុនហាវ៉ាជីរ៉ា បានពណ៌នាការកាត់បន្ថយអត្រាការប្រាក់នេះថាជាសញ្ញាវិជ្ជមានមួយ ដែលឆ្លុះបញ្ចាំងពីការឯកភាពរបស់ MPC លើស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ លោកបាននិយាយថា ការកាត់បន្ថយអត្រាការប្រាក់នេះនឹងជួយបញ្ចូលសាច់ប្រាក់សន្សំដ៏ច្រើនសម្បើមដែលមាននៅក្នុងប្រទេសទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ជំនួសឱ្យការទុកចោលនៅក្នុងស្ថាប័នហិរញ្ញវត្ថុកណ្តាល។ វិធានការនេះនឹងជួយសម្រាលលក្ខខណ្ឌសាច់ប្រាក់តឹងតែងនៅក្នុងទីផ្សារ និងជាចំណុចចាប់ផ្តើមសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចផ្សេងទៀតនាពេលអនាគត។

ក្រសួងហិរញ្ញវត្ថុថៃមានផែនការបន្ថែម ដែលជាគំនិតផ្តួចផ្តើមសម្រាប់ពិភាក្សាយ៉ាងជិតស្និទ្ធជាមួយធនាគារកណ្តាលថៃ ដើម្បីកែលម្អលំហូរសាច់ប្រាក់ ដែលរំពឹងថានឹងប៉ះពាល់ដល់អត្រាប្តូរប្រាក់បាត ដែលនឹងធ្វើឱ្យលុយបាតធ្លាក់ចុះ។

ការបញ្ជូនគោលនយោបាយមិនមែនគ្រាន់តែអំពីការកាត់បន្ថយអត្រាការប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែធនាគារកណ្តាលថៃ ក៏មានវិធានការជួយអ្នកជំពាក់ផ្សេងទៀត ជាពិសេសសង្កត់ធ្ងន់លើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ និងការកាត់បន្ថយបន្ទុកសម្រាប់ក្រុមងាយរងគ្រោះ ដែលបម្រើជាឧបករណ៍បំពេញបន្ថែមដល់វិធានការដែលមានស្រាប់របស់ធនាគារកណ្តាលថៃ៕

អត្ថបទ ៖ ហម ឆរ៉ា

មតិយោបល់