• 2025-08-15 04:36:15
  • ព័ត៌មាន

ចិន គាំទ្រ កម្ពុជា និងថៃ ក្នុងការដោះស្រាយជម្លោះព្រំដែន​ ឈានទៅស្តារទំនុកចិត្តឡើងវិញ

  • 2025-08-15 04:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រកាសគាំទ្រប្រទេសថៃ និងកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំង២។ ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងជំនួបនៅខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡាងឆាន-មេគង្គ។

លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ដោយឡែកពីគ្នា។ លោកបានសង្កត់ធ្ងន់ថា ចិនគាំទ្រប្រទេសអាស៊ានទាំងពីរនេះក្នុងការពង្រឹងកិច្ចសន្ទនា ស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងបង្កើតមិត្តភាពឡើងវិញ។

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានអូសបន្លាយអស់ជាច្រើនទសវត្សរ៍ ហើយស្ថានភាពបានកាន់តែតានតឹងចាប់តាំងពីការប៉ះទង្គិចនៅចុងខែឧសភា ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់ស្លាប់។ ការប៉ះទង្គិចនេះបានក្លាយជាអំពើហិង្សាដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ មុនពេលមានការឈប់បាញ់គ្នានៅចុងខែកក្កដា៕

អត្ថបទ ៖ ហម ឆរ៉ា

មតិយោបល់