• 2021-01-25 08:18:59
  • ព័ត៌មាន

YAKMOB យុវតីមានភាពប៉ិនប្រសប់លើស្នាដៃ Digital Art រួមបញ្ចូលនឹងសិល្បៈខ្មែរ

  • 2021-01-25 08:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yakmob គឺ​ជា​រហស្សនាម​របស់​យុវតី​ខ្មែរ​​មួយ​រូប​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ផ្នែក គូរ​​គំនូរ​បែប​ Digital Art បង្កប់​ដោយ​ស្នាដៃ​សិល្បៈ​ខ្មែរ។​

​ស្នាដៃ​របស់​យុវតី​រូប​នេះ​ភាគ​ច្រើន​គូរ​ ពាក់ព័ន្ធ​ទៅ​នឹង​តួ​អង្គ​បុរាណ​ក្នុង​រឿង​ព្រេង​ទេវកថា​ និង​តួអង្គ​ទេវៈ​ក្នុង​ព្រហ្មញ្ញ​សាសនា​ ដែល​រួម​មាន​ជា​អាថ៌​ដូចជា តួអង្គ​រាមកេរ្តិ៍​ ព្រះរាម​​ ព្រះ​លក្សណ៍​​​​​ ហនុមាន ក្រុង​រាពណ៍ និង​តួអង្គ​រាហ៊ូ​ ជា​ដើម​ ​សុទ្ធ​សឹង​ជា​ការ​រួម​បញ្ចូល​ស្នាដៃ​រវាង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ និង​សិល្បៈ​ចាស់​ ឲ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ។

​យុវតី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ពាក់ព័ន្ធ​នឹង​តួអង្គ​ទាំង​អស់​ កញ្ញា​ចូល​ចិត្ត​តួអង្គ​យក្ស​ខ្លាំង​ជាង​គេ ដោយ​ចាត់​ទុក​ជា​និមិត្ត​រូប​ ឬ​ Mascot របស់​ខ្លួន​តែ​ម្ដង។​

ដោយ​ហេតុ​នេះ​ហើយ​ទើប​​ Yakmob យក​ឈ្មោះ​យក្ស​ (Yak) មក​ដាក់​ឈ្មោះ​ផេក​ និង​បាន​គួរ​រូប​យក្ស​ច្រើន​ជាង​គេ​ហើយ​ហេតុ​ផល​មួយ​ទៀត​ប្អូន​ចង់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​អវិជ្ជមាន​របស់​មនុស្ស​ទូទៅ​ដោយ​តែង​ចាត់​ទុក​​យក្ស​ ថា​ជា​តួអង្គ​អាក្រក់​ ឲ្យ​ប្ដូរ​មក​មើល​ឃើញ​តួ​យក្ស​ក្នុង​រូបភាព​ថ្មី​​បែប​ផ្សេង​​វិញ។​​

ក្រៅ​ពី​គំនូរ​បែប​ឌីជីថល​ Yakmob ក៏​មាន​ស្នាដៃ​គំនូរ​ខ្មៅដៃ​ និង​គំនូរ​ហ្វឺត​ គូរ​ពី​សំណង់​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នានា ដូចជា​ប្រាសាទ​បុរាណ​,​ វិមាន​ឯករាជ្យ​ រូប​សំណាក​តា​ដំបង​គ្រញូង​ ជា​ដើម​ -ល- ហើយ​ស្នាដៃ​របស់​គេ​បាន​ទទួល​ការ​កោត​សរសើរ​ យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​៕

រូបភាព៖ ផ្ដល់សិទ្ធដោយ Yakmob

អត្ថបទ៖ សៀនហួរ

មតិយោបល់