• 2021-01-07 03:31:15
  • ព័ត៌មាន

ចម្លាក់​ព្រះថោង​នាងនាគ​ខ្មែរ​ ដ៏​ធំ​សំបើម​លេច​រូបរាង​បណ្ដើរ​ៗ​ គ្រាន់​តែ​ប្រអប់​ជើង​កម្ពស់​មនុស្ស​​

  • 2021-01-07 03:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សំណាក​ដ៏​ធំ​សំបើម​ រៀបរាប់​ពី​កំណើត​នគរ​ខ្មែរ​ គឺ​ព្រះថោង​ តោង​ស្បៃ​នាង​នាគ​ ត្រូវ​បាន​លេច​រូបរាង​ជា​បណ្ដើរ​ៗ​ហើយ​ ក្រោយ​ការ​គូសវាស​ ស្មិត​ និង​រំលាយ​វត្ថុធាតុ​ តាម​ចំណេះ​ជំនាញ​របស់​ជាង​អស់​ពេល​ជា​ច្រើន​ខែ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះថោង​ តោង​ស្បៃ​នាង​នាគ​ គឺ​ជា​រូបសំណាក​ ដែល​ជា​និមិត្ត​រូប​មួយ​ក្នុង​ចំណោម​និមិត្ត​រូប​ សំខាន់​ៗ​ចំនួន​៤​ នៅ​ខេត្ត​ព្រះ​សីហនុ​។ រូប​សំណាក​នេះ​គ្រោង​នឹង​តំឡើង​នៅ​ផ្លូវ​ចំណុច​ប្រសព្វ​ រង្វង់​មូល​រវាង​ មហាវិថី​ ឆ្នេរ​រាម​ និង​មហាវិថី​ជំទាវ​ម៉ៅ​ ដែល​មាន​កម្ពស់​ធំ​មហិមា​ គឺ​ប្រមាណ​ ២១​ម៉ែត្រ​ ផុស​ឡើង​កណ្ដាល​អាកាស​ ស្រមៃ​មើល​ទៅ​គួរ​ឲ្យ​កោត​ស្ញប់ស្ញែង​ក្រៃលែង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ផែន​ការ​ ក្រុម​ជាង​នឹង​ធ្វើ​រូប​ទាំង​ពីរ​ឲ្យ​បែរ​ព្រះ​ភក្ត្រ​ ទៅ​ទិស​ខាង​សមុទ្រ​ ដោយ​សារ​បើ​តាម​រឿង​ព្រេង​ការ​កកើត​នគរ​ខ្មែរ​គឺ​នាងនាគ​ បាន​ឲ្យ​ព្រះថោង​ តោង​កន្ទុយ​ ឬ​ស្បៃ​ ដើម្បី​មុជ​ទឹក​ ហោះ​ទៅ​កាន់​ឋាន​ស្ដេច​ភុជង្គនាគ​ ដើម្បី​ជួប​មាតា​ បិតា​របស់​ព្រះនាង ហើយ​នោះ​គឺ​ជា​កំណើត​នៃ​អារ្យធម៌, វប្បធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​នគរ​ខ្មែរ​ គោកធ្លក​ ដែល​គេ​ឃើញ​មាន​តរៀង​មក​ ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ខ្មែរ​ដល់​សព្វ​ថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​សំណាក​ ព្រះ​ថោង​ និង​នាងនាគ​ នឹង​ក្លាយ​ជា​រូប​សំណាក​និមិត្ត​រូប​ខេត្ត​ព្រះ​សីហនុ​ ជាមួយ​នឹង​រូប​សំណាក​ ៣​ផ្សេង​ទៀត​រួម​មាន​ដូចជា​ រូប​សំណាក​តោ​មាស​ ញី​ឈ្មោល​ ដែល​មាន​ស្រាប់​, រូប​សំណាក​ ព្រះ​សិវៈ និង​ព្រះនាង​ឧមា​ (សាងសង់​ថ្មី​) និង​រូប​សំណាក​ សីហ​រាជ​ក្បាល​បី​ សុទ្ធ​សឹង​ស្ថិត​នៅ​ក្នុង​ផែនការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហនុ​ ជាមួយ​នឹង​ផ្លូវ​៣៤​ខ្សែ​សាងសង់​តំណាល​គ្នា៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់