• 2021-01-08 00:56:20
  • ព័ត៌មាន

សាយ៖ ទិញអាវយឺត Run with Sai បានទាំងអាវស្អាត បានទាំង​បរិច្ចាគ​ បានទាំងពាក់​រត់​ជាមួយខ្ញុំ

  • 2021-01-08 00:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាយ បានរត់​មកដល់ក្រុង​តាខ្មៅ ខេត្តកណ្ដាលហើយ កាលពីថ្ងៃទី៧ ខែមករា​ម្សិលមិញនេះ មុន​បន្ត​រត់មកកាន់រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមករា ដើម្បី​បញ្ចប់​កម្មវិធី "រត់ដើម្បីសប្បុរសធម៌ជាមួយសាយ"។ មុនបន្ត​ដំណើរ​មកកាន់រាជធានីភ្នំពេញ សាយបាន​ផ្សាយផ្ទាល់​និយាយ​ជាមួយ​អ្នកគាំទ្រ​ ដោយ​បាន​រៀបរាប់ប្រាប់​ពី​រឿងរ៉ាវ​ផ្សេងៗពីការ​រត់​ ក៏ដូចជា​ប្រាប់​ពី​ដំណឹង​នៃ​ការ​លក់អាវយឺត "Run with Sai" ដែល​ Sabay បាន​ផលិតឡើង ដើម្បី​លក់​យក​ថវិកា​ទាំងអស់ បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារអង្គរ។

សាយ​ក៏បានស្នើ​ឲ្យ​អ្នកគាំទ្រ ចូលរួម​កុម្ម៉ង់​ទិញអាវ​យឺត​ថ្មីនេះទាំងអស់គ្នា ដើម្បីជា​អនុស្សាវរីយ៍ជាមួយ​កម្មវិធី Run with Sai ហើយក៏ដើម្បី​​ពាក់​រត់ជុំគ្នា នា​ថ្ងៃចុងក្រោយ ពីក្រុងតាខ្មៅ មកកាន់​រាជធានីភ្នំពេញនាថ្ងៃអាទិត្យ​ខាងមុ​ខនេះផងដែរ។ កាន់តែពិសេស​ទៀតនោះ គឺ​ការ​ទិញ​អាវនេះ ក៏ស្មើនឹងការ​បរិច្ចាគ​ផងដែរ ដោយសារ​ថវិកា​ ១០០% ដែលបានពីការលក់ នឹងត្រូវ​ប្រគល់ជូនមន្ទីរពេទ្យ​កុមារអង្គរ។

សាយ នឹងចេញដំណើរពីក្រុងតាខ្មៅ នាព្រឹក​ថ្ងៃអាទិត្យ ទី១០ ខែមករា តាម​ផ្លូវជាតិលេខ២ (ចាក់អង្រែ) ឆ្ពោះ​មក​ផ្លូវ ៦០ម៉ែត្រ រួចបន្តទៅក្បាលថ្នល់ មុនបន្តរត់តាមផ្លូវ ២៧១ រហូត​ដល់​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ កម្មវិធីបញ្ចប់ នឹងត្រូវធ្វើនៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​តែម្ដង។ សម្រាប់​តម្រាយ​ផ្លូវលម្អិត សាយ​បង្ហាញ​នៅ​លើ​ផេក​របស់​ខ្លួន មុនថ្ងៃរត់មកដល់ ដើម្បី​ឲ្យ​អ្នកទាំងអស់គ្នា បានចូលរួមរត់ ពីតាខ្មៅ ឬពីចំណុចណាមួយ​នៃ​តម្រាយផ្លូវ។

សូមបញ្ជាក់ថា ដើម្បីកុម្ម៉ង់អាវយឺត Run with Sai អ្នកអាចកុម្ម៉ង់​បានតាម Ecamshopping។ សូមកុម្ម៉ង់​ឲ្យបានរួសរាន់ ព្រោះចំនួនអាវមានកំណត់ ពោលគឺអាវយឺតធម្មតា ដែលមានតម្លៃ ៨ដុល្លារ គឺមានចំនួន ២០០អាវ និងអាវយឺត Limited Edition ដែលមានហត្ថលេខា​របស់សាយ (តម្លៃ ១៥ដុល្លារ) មានចំនួន ៥០អាវ។

សូមស្ដាប់ការ​លើកឡើង​របស់សាយ នៅក្នុងវីដេអូខាងក្រោមនេះ៖

ចុចអាន៖ អាវយឺត "Run with Sai" ដាក់ឲ្យកុម្ម៉ង់ហើយ! បានទាំងអាវដ៏ស្អាត បានទាំង​បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ

មតិយោបល់
អត្ថបទថ្មី