• 2021-01-08 01:17:49
  • ព័ត៌មាន

Biden ហៅ​អំពើ​ហិង្សា​បង្ក​ដោយ​ក្រុម​អ្នក​គាំទ្រ Trump ថា​ជា​ កុប្បកម្ម​ មិនមែន​ជា​ការ​តវ៉ា​នោះ​ទេ​

  • 2021-01-08 01:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​គាំទ្រ​បែប​ហិង្សា​របស់​លោក​ប្រធានាធិបតី Donald Trump បាន​សម្រុក​ចូល​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ម្សិលមិញ​ ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​​បង្ខំ​ចិត្ត​បិទ​វិមាន​សភា​ជា​បណ្ដោះអាសន្ន​។

លោក Biden ប្រ​ធានាធិបតី​​ជាប់​ឆ្នោត​ថ្មី​បាន​ថ្កោលទោស​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ឯ​វិមាន​សភា ហើយ​បាន​ហៅ​អ្នក​ដែល​បាន​សម្រុក​ចូល​ឡោមព័ទ្ធ​អាគារ​សភា​ថា​ជា "ពួក​ជ្រុល​និយម" ដែល​មិន​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក។លោក បាន​ហៅ​អំពើ​ហិង្សា​នោះ​ថា​ ​មិន​មែន​ជា​ការ​តវ៉ា​ទេ តែ​វា​ជា​កុបកម្ម។

គួរ​បញ្ជាក់​ថា​អំពើ​ហិង្សា​កាល​ពី​ម្សិលមិញ​​ផ្ដើម​ចេញ​ពី​ការ​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​ បង្ក​ឡើង​ដោយ​ក្រុម​អ្នក​គាំទ្រ​លោក​ Donald Trump រហូត​​ពួកគេ​បាន​សម្រុក​ចូល​ទៅ​ក្នុង​វិមាន​សភា​របស់​អាមេរិក​ ភ្លាម​ៗ​អាជ្ញាធរ​បាន​ធ្វើការ​បង្ក្រាប​ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​ដំបង​៕ ​

ប្រភព៖ Foxnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់