• 2021-01-10 00:28:49
  • ព័ត៌មាន

រកឃើញស្ត្រីខ្មែរ ៤ នាក់ទៀតហើយ ទើបមកពីថៃ ឆ្លងកូវីដ ១៩ ជាអ្នកខេត្ត ២ នេះ

  • 2021-01-10 00:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នេះ រកឃើញពលករខ្មែរចំនួន ៤ នាក់ទៀត ដែលទើបត្រឡប់មកពីប្រទេសថៃ មានឆ្លងវីរុសកូវីដ១៩ ។ អ្នកទាំង ៤នោះ រួមមាន៖

១.ស្ត្រីជនជាតិខ្មែរ អាយុ ២​៦ ឆ្នាំ មានអាសយដ្ឋាននៅ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ។

២. ស្ត្រីជនជាតិខ្មែរ អាយុ ២១ ឆ្នាំ មានអាសយដ្ឋាននៅឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ។

៣. ស្ត្រីជនជាតិខ្មែរ អាយុ ២៩ ឆ្នាំ មានអាសយដ្ឋាននៅភូមិនិមិត្ត ៣ ឃុំនិមិត្ត ស្រុកអូរជ្រភៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ។

៤. ស្ត្រីជនជាតិខ្មែរ អាយុ ២៦ ឆ្នាំ មានអាសយដ្ឋាននៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ។

លទ្ធផលធ្វើតេស្តសំណាករបស់បុគ្គលទាំង ៤ នាក់ ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ គឺវិជ្ជមានវីរុស កូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ៕

មតិយោបល់