• 2021-01-10 01:29:06
  • ព័ត៌មាន

ពុទ្ធោ! មានកុមារច្រើននាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះឥណ្ឌូណេស៊ី ម្សិលមិញ

  • 2021-01-10 01:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Chanel News Asia បានឱ្យដឹងថា ក្នុងចំណោមមនុស្សទាំង ៦២ នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air របស់ប្រទេសឥណ្ឌូណេស៊ី ហើយបានធ្លាក់ចូលសមុទ្របាត់ខ្លួននោះ មានកុមារចំនួន ១០ នាក់ផងដែរ ។

សាច់ញាតិអ្នកដំណើរកំពុងរង់ចាំព័ត៌មានយ៉ាងអន្ទះសា

កាលពីថ្ងៃទី ៩ មករា ២០២១ យន្តហោះដឹកអ្នកដំណើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Sriwijaya បានចាកចេញពីព្រលានយន្តហោះទីក្រុងហ្សាកាតា ហើយឆ្ពោះទៅកាន់ទីក្រុង Pontianak ភាគខាងលិចនៃខេត្តកាលីម៉ាន់តាន់ ។ ភ្លាមៗពេលចាកចេញពីទីក្រុងហ្សាកាតា មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយយន្តហោះ Sriwijaya បានបាត់រយៈកម្ពស់ប្រមាណ ៣ ០០០ ម៉ែត្រ តែមិនមិនដល់ ៦០ វិនាទីផង មុនយន្តហោះបាត់ចេញពីប្រព័ន្ធរ៉ាដា ។ ដោយផ្អែកលើបំណែកយន្តហោះ និងភ័ស្តុតាងមួយចំនួន អាជ្ញាធរបានសន្មតើថា យន្តហោះខាងលើ មុខជាធ្លាក់ចូលក្នុងសមុទ្រជ្វា ប្រទេសឥណ្ឌូណេស៊ី ។

ខណៈនេះប្រតិបត្តិការរុករក និងជួយសង្គ្រោះកំពុងតែប្រព្រឹត្តិទៅយ៉ាងសកម្មបំផុត ខណៈមិនទាន់មានទិដ្ឋន័យជាក់លាក់បញ្ជាក់លម្អិតជុំវិញហេតុការណ៍នេះឡើយ ។ ចំណែកសាច់ញាតិ គ្រួសារ មិត្តភក្ដិ របស់អ្នកដំណើរ កំពុងរង់ចាំព័ត៌មានអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេយ៉ាងអន្ទះអន្ទែងបំផុត ៕

មតិយោបល់