- 2021-01-13 13:45:51
- ព័ត៌មាន
ពេទ្យឥណ្ឌូណេស៊ីញ័រដៃទ្រើតៗ ពេលចាក់វ៉ាក់សាំងកូវីដឲ្យប្រធានាធិបតី
- 2021-01-13 13:45:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេទ្យឥណ្ឌូណេស៊ីញ័រដៃទ្រើតៗ ពេលចាក់វ៉ាក់សាំងកូវីដឲ្យប្រធានាធិបតី
ចន្លោះមិនឃើញ
គ្រូពេទ្យឥណ្ឌូណេស៊ីមួយរូប ត្រូវបានគេថតជាប់ញ័រដៃទ្រើតៗអំឡុងពេលចាក់វ៉ាក់សាំងកូវីដ-១៩ ម៉ាកស៊ីណូវ៉ាក់ (ផលិតផលចិន) ទៅឲ្យលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ កាលពីព្រឹកថ្ងៃពុធនេះ។
វីដេអូដែលថតពីកញ្ចក់ទូរទស្សន៍តាមរយៈកាមេរ៉ាទូរស័ព្ទដៃមួយនេះ ត្រូវបានគេយកមកចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យជនជាតិឥណ្ឌូណេស៊ីបញ្ចេញនូវមតិផ្សេងៗគ្នា ដោយខ្លះសួរថា "ម៉េចក៏ភ័យម៉េះលោកគ្រូពេទ្យ" ហើយមួយចំនួនទៀតយល់ថា ប្រហែលផឹកកាហ្វេជ្រុលបានទៅជាបែបនេះ។
សូមបញ្ជាក់ផងដែរថា លោកចូកូ វីដូដូ ជាមេដឹកនាំពិភពលោកទីមួយហើយ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយចិន។ ប្រទេសអាស៊ីអាគ្នេយ៍ដីកោះមួយនេះ បាននាំចូលវ៉ាក់សាំងពីក្រុមហ៊ុនផ្សេងៗទៀត ហើយត្រៀមចាក់ឲ្យប្រជាជនជាង ២០០លាននាក់ក្នុងរយៈពេល ១៥ខែ៕