• 2021-01-14 01:30:34
  • ព័ត៌មាន

YouTube ក្លាយ​ជា​បណ្ដាញ​សង្គម​យក្ស​មួយ​ទៀត​ដែល​ផ្អាក​ ឆាណែល​របស់ Donald Trump

  • 2021-01-14 01:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​យក្ស​ YouTube បាន​សម្រេច​ផ្អាក​ប៉ុស្តិ៍​ ឬ​ឆាណែល​របស់​លោក​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​ Donald Trump។

ការ​សម្រេច​ផ្អាក​នេះ​ក្រោម​បទ​ចោទ​ប្រកាន់​របស់​ YouTube ដែល​មើល​ឃើញ​ថា Donald Trump បាន​រំលោភ​​គោលនយោបាយ​ក្រុមហ៊ុន​សម្រាប់​ការ​ញុះញង់​ហិង្សា បន្ទាប់​ពី​​អ្នក​គាំទ្រ​របស់​លោក​បាន​លុក​លុយ​ទៅ​លើ​វិមាន​កា​ពី​តូ​ល​កាលពី​សប្ដាហ៍​មុន​។​

បណ្ដាញ​សង្គម​យក្ស​ Twitter កាល​ពី​ពេល​កន្លង​ទៅ​ក៏​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​លើ​គណនី​របស់​លោក​ Trump ក្រោម​មូលហេតុ​ដូចគ្នា​ដែរ​នឹង​ YouTube រួច​ក៏​បាន​បើក​វិញ៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់