• 2021-01-15 08:45:25
  • ព័ត៌មាន

យុវតី Nikko, ដាឡែន និងសាយ នឹង​យកប្រាក់បរិច្ចាគ​ជិត ១៥០០០ដុល្លារ ជូន​សាលារៀនទន្សាយ​ស្អែកនេះ

  • 2021-01-15 08:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថវិកា​ប្រមាណ​ជិត ១៥០០០ដុល្លារ ដែល​បាន​ពី​សប្បុរសជន ក្នុង​កម្មវិធី​រត់​ ១០០គីឡម៉ែត្រ​ជាមួយ​សាយ របស់​យុវតី Nikko និងមិត្តភក្ដិឈ្មោះដាឡែន នឹង​ត្រូវ​យក​ទៅប្រគល់ជូន​សាលារៀនទន្សាយ នា​ព្រឹកថ្ងៃ​សៅរ៍ ទី១៦ ខែមករា​ស្អែកនេះ។

កម្មវិធី​ប្រគល់​ថវិកា​នេះ នឹងធ្វើឡើង​នៅ​ក្នុង​បរិវេណ​សាលារៀនទន្សាយ ដែល​មាន​ការ​ចូលរួម​ពីសាយ យុវតីនីកូ យុវតីដាឡែន សិស្ស និងអាណាព្យាបាលសិស្ស លោក​នាយកសាលា និងលោកគ្រូអ្នកគ្រូ​ប្រចាំសាលារៀនទន្សាយ។ ក្រៅពីនេះ ក៏មាន​ការ​ចូលរួម​ពី​តំណាងក្រុមហ៊ុន Sabay ​ក្រុមហ៊ុនទឹកដោះគោសុទ្ធគិរីសួគ៌ និងហាងនំប៉័ង Tours les Jours។ អ្វីដែលពិសេសទៀតនោះ គឺ គិរីសួគ៌ និង Tours les Jours នឹង​ចែករំលែក​ក្ដីស្រលាញ់​ដល់កុមារ​នៅសាលារៀនទន្សាយ ដោយ​ផ្ដល់​ជា​​ទឹកដោះគោសុទ្ធ និងនំប៉័ងក្នុង​កម្មវិធីនោះផងដែរ។ ការ​ចែករំលែកនេះ គឺជាផ្នែក​មួយនៃ​យុទ្ធនាការ​ចែករំលែកក្ដីស្រលាញ់ ដែលក្រុមហ៊ុន​បានធ្វើ​តាំងពីដើម​រៀងមក។

គួរំលឹកផងដែរថា យុវតីនីកូ រួមទាំងមិត្តភក្ដិឈ្មោះដាឡែន បានរត់ ១០០គីឡូម៉ែត្រ​ ក្នុង​កម្មវិធី​រត់ដើម្បីសប្បុរសធម៌ជាមួយសាយ កាលពីដើមខែមករា​កន្លងទៅ។ ​ការរត់​ដើម្បី​រកថវិកា​ជួយ​កុមារ​ពិការបញ្ញា​នៅសាលារៀនទន្សាយ​នេះ បានទទួល​ការ​គាំទ្រ​យ៉ាង​ច្រើនលើសការរំពឹងទុក ទាំង​កម្លាំង​ចិត្ត ទាំង​ការ​បរិច្ចាគ​ថវិកា ដែល​បានសរុប​ចំនួន ១៤ ៨៤៤,០៧ ដុល្លារ៕

មតិយោបល់