• 2021-01-16 08:51:31
  • ព័ត៌មាន

នាយកុយ និយាយយ៉ាងម៉េចខ្លះ ពេល សម្ដេច ហ៊ុន សែន ថាលោកគួរចាក់វ៉ាក់សាំងកូវីដមុនគេ?

  • 2021-01-16 08:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកុយ រំភើប និងភ្ញាក់ផ្អើលមិនធម្មតានោះទេ ពេលបានឃើញប្រសាសន៍មួយឃ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា « លោកកុយ គួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន។ ទទួលវ៉ាក់សាំងបាន និងមានហាងឆេងខ្ពស់ » ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះក្នុងពេលកំពុងផ្សាយសារសំឡេងពិសេស នាយប់ថ្ងៃទី ១៥ មករា ២០២១ នេះ ។

ក្រោយពីបានឃើញសារនេះហើយ នាយកុយ បានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង ដោយបានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្តសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូស ហើយលោកមានប្រសាសន៍ថា លោកកុយគួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ទទួលវ៉ាក់សាំងបាន និង មានហាងឆេងខ្ពស់ ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះសម្ដេចដែលលោកបានផ្ដល់កិត្តិយសឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេ ព្រមទាំងកូនប្រុសកូនស្រីចៅប្រុស ចៅស្រី ឱ្យជួបតែសេច្តីសុខ កុំឲ្យមានជំងឺរបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យបានរុងរឿងបន្តទៀតអរគុណសន្តិភាព» ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីយប់ថ្ងៃទី ១៥ មករា ២០២១ នេះ កម្ពុជាសម្រេចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ផ្តល់ឱ្យកម្ពុជា ១លានដូស ។

ជាមួយគ្នានោះផងដែរសម្ដេចបានបញ្ជាក់ថា ការសម្រេចទទួលយកវ៉ាក់សាំងបង្ការកូវីដ ១៩ ពីប្រទេសចិននេះ បន្ទាប់ពីមានប្រទេសជាច្រើនដូចជា ឥណ្ឌូណេស៊ី ដែលមានប្រជាជនរាប់លាននាក់សម្រេចយកវ៉ាក់សាំងចិន ដោយប្រធានាធិបតីឥណ្ឌូណេស៊ីទើបតែចាក់ហើយថ្មីៗនេះ។ ក្រៅពីនេះមានបណ្ដារប្រទេសផ្សេងទៀតដូចជា ម៉ាឡេស៊ី ហ្វីលីពីន អេស្សីប អាមេរិកឡាទីនជាដើមនោះក៏បានប្រើប្រាស់វ៉ាក់សាំងរបស់ចិន ។ ចំណែកឯនៅប្រទេសចិនបានប្រើប្រាស់យ៉ាងទូលំទូលាយរួចមកហើយ ៕

មតិយោបល់