• 2021-01-17 01:36:20
  • ព័ត៌មាន

គ្រោះ​រញ្ជួយ​ដី​លើ​​កោះ​មួយ​ នៅ​ឥណ្ឌូណេស៊ី​ ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ និង​របួស​ជាង​៦០០​នាក់​

  • 2021-01-17 01:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ជួប​ហេតុការណ៍​ដ៏​អាក្រក់​មួយ​គឺ​គ្រោះ​​រញ្ជួយ​ដី​កម្រិត​មធ្យម​ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​រាប់​រយ​នាក់​របួស​, ស្លាប់ និង​ខ្លះ​កំពុង​បាត់​ខ្លួន។​

គិត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ​អ្នក​ស្លាប់​បាន​កើន​ឡើង​៥៦​​នាក់​ហើយ​ ខណៈ​អ្នក​រង​របួស​មាន​ចំនួន​ជាង​៦០០​នាក់។ មនុស្ស​រាប់​ម៉ឺន​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ ហើយ​ផ្ទះ​សំបែង​ និង​ហេដ្ឋារចនាសម្ព័ន​ជា​ច្រើន​ត្រូវ​បាន​ខូចខាត​ និង​បំផ្លាញ​ទាំង​ស្រុង។​

កម្រិត​រញ្ជួយ​ដី​កម្លាំង​៦,២​វ៉ិចទ័រ​ បាន​វាយ​ប្រហារ​លើ​កោះ Sulawesi ភាគ​ខាង​ត្បូង​ កាល​ពី​យប់​ថ្ងៃ​សុក្រ​វេលា​ម៉ោង​ ១.២៨​នាទី​រំលង​អាធ្រាត្រ៕ ​

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់