• 2021-01-18 07:31:25
  • ព័ត៌មាន

យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ H-20 របស់​មហាយក្ស​ចិន​ លេច​មុខ​មួយ​ភ្លែត​ក្នុង​វីដេអូ​កង​ទ័ព​

  • 2021-01-18 07:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ពអាកាស​រំដោះ​ប្រជាជន ហៅ​កាត់​ PLAAFបាន​បង្ហាញ​ឱ្យ​ឃើញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ប្រភេទ H-20 របស់​ខ្លួន​​ដែល​នៅ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​មួយ​ បង្កើត​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។​​

យន្តហោះ​ទំនើប​ចុង​ក្រោយ​ H-20 លេច​មុខ​បន្តិច​ប៉ុណ្ណោះ​ក្នុង​វីដេអូ​ដែល​បង្ហោះ​ចូលក្នុង YouTube ដោយ​​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ដំណាល​អំពី​រឿងនិទាន​របស់​អ្នក​បើក​យន្តហោះ​ចម្បាំង​វ័យក្មេង​ចិន​ម្នាក់​ដែល​មាន​ក្ដី​ស្រមៃ​ចង់​ធ្វើ​ជា​ទ័ព​អាកាស។​

ចុងបញ្ចប់​នៃ​វីដេអូ គេ​​មើលឃើញ​បន្តិច​នូវ​ការ​លាត់​វាំងនន​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ប្រភេទ H-20​ យ៉ាង​ណា​រូបភាព​ពេញលេញ​នៃ​យន្តហោះ​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ទេ ហើយ​សមត្ថភាព​ប្រយុទ្ធ​របស់​វា​ក៏​ចិន​ មិន​ទាន់​បង្អួត​ដោយ​ចំហ​នៅ​ឡើង៕ ​

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី