- 2021-01-20 05:07:03
- ព័ត៌មាន
ព្រោះមូលហេតុរំជួលចិត្ត! ទើបថ្ងៃកាន់តំណែង Biden ចង់ជិះរថភ្លើងពីរដ្ឋ Delaware ទៅវ៉ាស៊ីនតោន
- 2021-01-20 05:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះមូលហេតុរំជួលចិត្ត! ទើបថ្ងៃកាន់តំណែង Biden ចង់ជិះរថភ្លើងពីរដ្ឋ Delaware ទៅវ៉ាស៊ីនតោន
ចន្លោះមិនឃើញ
លោក Joe Biden បានធ្វើដំណើរដល់រដ្ឋធានីវ៉ាស៊ីនតោនហើយដើម្បីស្បថចូលកាន់តំណែងនិងបំពេញតួនាទីរបស់លោកជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។
តាមផែនការចាស់ប្រធានាធិបតីជាប់ឆ្នោតថ្មីរូបនេះគ្រោងធ្វើដំណើរតាមរថភ្លើងពីរដ្ឋ Delaware ទៅកាន់វ៉ាស៊ីនតោន ដោយមិនធ្វើដំណើរតាមយន្តហោះនោះទេ ព្រោះ Delaware គឺជាទឹកដីកំណើតរបស់លោក ណាមួយវាស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវ៉ាស៊ីនតោនពោលគឺជាង១៤០គីឡូម៉ែត្រប៉ុណ្ណោះ។
Biden គោរព និងស្រឡាញ់ដែនដីកំណើតរបស់ខ្លួនណាស់។ លោកធ្លាប់បាននិយាយថា៖ "នៅពេលដែលខ្ញុំស្លាប់ ឈ្មោះ Delaware នឹងចារលើបេះដូងខ្ញុំជារឿងរហូត"។ នេះជាដើមចមនៃការប៉ងជិះរថភ្លើងពីស្រុកកំណើតទៅកាន់ដំណែងនៅវិមានសភាសហរដ្ឋអាមេរិក។
យ៉ាងណាផែនការរបស់លោក ត្រូវបានលុបចោលវិញក្រោយកុបកម្មហិង្សាបានកើតឡើងនៅវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករាកន្លងទៅនេះ។
ដំបូងឡើយ លោកBiden បានគ្រោងធ្វើដំណើរតាមរថភ្លើងពីរដ្ឋកំណើតរបស់លោកគឺរដ្ឋ Delaware មកកាន់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីស្បថចូលកាន់តំណែង ប៉ុន្តែលោកបានលុបចោលគម្រោងនេះវិញក្រោយកុបកម្មហិង្សាបានកើតឡើងនៅវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករាកន្លងទៅនេះ។
វ៉ាស៊ីនតោនដែលកំពុងស្ថិតនៅក្រោមការការពារសន្តិសុខដ៏តឹងរ៉ឹងបំផុត ដោយកងឆ្មាំការពារជាតិប្រមាណ ២ម៉ឺន ៥ពាន់នាក់ ឈរជើងនៅវិមានសភាសហរដ្ឋអាមេរិក សេតវិមាន និងសួនឧទ្យានជាតិ The National Mall៕