• 2021-01-22 03:27:33
  • ព័ត៌មាន

AIA Cambodia អបអរដល់ទីប្រឹក្សាផែនការជីវិតទាំង១៥រូបដែល ទទួលបានបទដ្ឋានលំដាប់អន្តរជាតិជា “COT” និង “MDRT” ប្រចាំឆ្នាំ២០២១

  • 2021-01-22 03:27:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ 2020 គឺជាឆ្នាំដ៏លំបាក ដែលមិនធ្លាប់មានពីមុនមក។ ទោះជាយ៉ាងនេះក្តី តាមរយៈដំណោះស្រាយធានារ៉ាប់រងឈានមុខគេ បច្ចេកវិទ្យាទំនើប និងប្រព័ន្ធប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព បានអនុញ្ញាតឲ្យទីប្រឹក្សាផែនការជីវិត AIA ឆ្នើមទាំង 15រូប បានផ្តល់បទពិសោធន៍ដ៏ល្អឥតខ្ចោះជូនអតិថិជនរបស់យើង។

ការបណ្តុះបណ្តាលលំដាប់ថ្នាក់ពិភពលោក ក៏បានជួយឲ្យទីប្រឹក្សាផែនការជីវិតអាចធ្វើការស្វែងយល់ពីតម្រូវការពិតប្រាកដ ហើយផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។ កត្តានេះបង្ហាញឲ្យឃើញថា ទីប្រឹក្សាផែនការជីវិត AIA ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាឲ្យមានសុខភាព និងជីវិតកាន់ប្រសើរ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA សូមថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង និងក៏សូមចូលរួមអបអរចំពោះការទទួលជោគជ័យលំដាប់អន្តរជាតិរបស់ទីប្រឹក្សាផែនការជីវិត AIA ឆ្នើមទាំង 15រូប៕

មតិយោបល់