• 2021-01-26 03:04:13
  • ព័ត៌មាន

​គ្រូ​ពេទ្យ​បកស្រាយ​ថា ខ្សែ​សីមា​រុំ ក្មេង​ និង​ទារក​ជា​បណ្ដុំ​នៃ​មេរោគ​រាប់​រយ​លាន

  • 2021-01-26 03:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនឿ​ នៅ​ជាប់​នឹង​ប្រជាជន​ខ្មែរ​តាំង​ពី​ដើម រហូត​ដល់​បច្ចុប្បន្ន​មិន​អាច​ខ្វះ​បាន ប៉ុន្តែ​ជំនឿ​ខ្លះ​ផ្ដល់​នូវ​ប្រយោជន៍​ ខ្លះ​ទៀត​ក៏​បង្ក​ទៅ​ជា​បញ្ហា​នាំ​ទុក្ខ​ដាក់​ខ្លួន​ទៅ​វិញ​ បើ​សិន​ជា​យើង​ជឿ​ដោយ​ខ្លះ​ការ​ពិចារណា​ និង​មិន​ស្វែង​យល់​ពី​ការពិត។​

ជាក់​ស្ដែង​បញ្ហា​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​តែង​អនុវត្ត​តៗ គ្នា​មិន​ដាច់​តាំង​ពី​ដើម​រៀង​មក​ គឺ​ការ​ចង​ខ្សែ​សីមា​ឲ្យ​កូន​ទារក​តូចៗ​ និង​ក្មេង​ ដោយ​គេ​ជឿ​ថា​អាច​ការពារ​គ្រោះថ្នាក់ ការពារ​មន្តអាគម​ ខ្មោច​ ព្រាយ​ បិសាច​...។ យ៉ាង​ណា​ខ្សែ​អំបោះ​ខ្សែ​សីមា​ពាក់​ជាប់​ដៃ ជើង និង ក ដែល​ខ្សែ​ទាំង​នោះ​​ជា​បណ្ដុំ​ផ្ទុក​មេរោគ​រាប់​សិប​មុខ និង​មាន​ចំនួន​រាប់​រយ​លាន​មេរោគ​។

បើ​តាម​ការ​បកស្រាយ​របស់​ដុកទ័រ​ ហ៊ាង រតនា ឲ្យ​ដឹង​ថា​ក្មេង​ដែល លោក​ជួប១០០នាក់ មានប្រហែល៩០នាក់ហើយ​សុទ្ធ​តែ​មាន​ខ្សែ​អំបោះ​ខ្សែ​សីមា ដែល​មាន​ផ្ទុក​មេរោគ​ច្រើន​រាប់​មិន​អស់​។​ ​គាប់​ជួន​នឹង​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្សោយ​ផង ជា​ហេតុ​នាំ​អោយ​ក្មេង​ងាយ​ឈឺ​បំផុត ព្រោះ​វា​ឆ្លង​តាម​ការ​ចាប់​កាន់ និង​បៀម។

ជា​ញឹកញាប់​បំផុត​វា​ធ្វើ​ឲ្យ​ក្មេង​មាន​ជំងឺ រលាកបំពង់ក រលាកផ្លូវដង្ហើម រលាកក្រពះពោះវៀន ដោយ​មេរោគ ដែល​ជំងឺ​ទាំង​អស់​នេះ​អាច​នាំ ឲ្យ​មាន​ផល​វិបាក​ខូច​ដល់​តម្រងនោម ប្រឹស​បេះដូង និង​សន្លាក់​កូន​ក្មេង ។ បញ្ហា​អនាម័យ ជំនឿ​ផ្តេសផ្តាស ទំលាប់​ បញ្ហា​អាហារូបត្ថម្ភ ការ​បង្រៀន​កូន ការ​ផ្តល់​គំនិត​ខុស​ឆ្គង។ ភាគរយកុមារកម្ពុជាច្រើនណាស់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ ភាគច្រើនមិនមែនដោយសារខ្វះអីហូបទេ តែដោយសារការយល់ដឹងរបស់ឪពុកម្តាយ។ នេះ​បើ​តាម​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត​​ ហ៊ាង រតនា៕

កែសម្រួល៖ សៀនហួរ

មតិយោបល់