• 2021-01-29 01:38:04
  • ព័ត៌មាន

ថ្មភ្នំដ៏ចម្លែក នៅខេត្តមួយក្នុងប្រទេសថៃ មានរូបរាងដូចជាគ្រួសារត្រីបាឡែន

  • 2021-01-29 01:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថៃ ​ជា​ប្រទេស​ល្បី​ខាង​វប្បធម៌​សិល្បៈ​ និង​ភាព​សំបូរ​ហូរហៀរ​​របស់​ធម្មជាតិ​ ទន្លេ​ស្ទឹង​បឹង​បួរ​ ព្រៃភ្នំ​ធម្មជាតិ​យ៉ាង​ស្រស់​បំព្រង ​​ដែល​ជា​កត្តា​មួយ ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រមាណ​ ៣៤ លាន​នាក់​មក​ពី​ក្រៅ​ប្រទេស​ទៅ​ទស្សនា​ជា​រៀងរាល់​ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​នឹង​ការ​ហូរ​ចូល​នៃ​ទេសចរណ៍​ដ៏​ច្រើន​ជា​​ប្រចាំ​ឆ្នាំ​នោះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ និង​ប្រជាជន​ថៃ​ម្ចាស់​ស្រុក​​ដាច់ខាត​ធានា​ថា​អច្ឆរិយភាព​ ​ធម្មជាតិ និង​វប្បធម៌ របស់​​ថៃ​ត្រូវ​បាន​គេ​ការពារ និង​អភិរក្ស​។ ខេត្ត​បឹង​កាន​ គឺ​ជា​ខេត្ត​ថ្មី​ចុង​ក្រោយ​បំផុត​ដែល​បង្កើត​ឡើង​ សំបូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ និង​ជំនឿ​ អាថ៌កំបាំង​ជា​ច្រើន​ មាន​ទីតាំង​ស្ថិតនៅ​ភាគ​ឥសាន​ ចម្ងាយ​ ៧៥១​គីឡូ​ម៉ែត្រ​ ពី​ទីក្រុង​បាងកក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តំបន់​ធម្មជាតិ​ដ៏​ល្បី​បំផុត​មួយ​ក្នុង​ខេត្ត​នេះ​ មាន​ឈ្មោះ​ថា​ ហ៊ីន​ សាម​ វ៉ាន​។ ហ៊ីន​ សាម​ វ៉ាន មាន​ន័យ​ថា​ត្រី​បាឡែន​ថ្ម​៣​ក្បាល​ គឺ​ជា​ថ្ម​ភ្នំ​ដែល​មាន​អាយុ​កាល​ ៧៥​លាន​ឆ្នាំ​។ អ្នក​ស្រុក​ហៅ​ទី​នោះ​ថា​ថ្ម​ត្រីបាឡែន​ គឺ​ដោយ​សារ​តែ​រូបរាង​របស់​វា​ហាក់​ដូចជា​ហ្វូង​គ្រួសារ​ត្រី​បាឡែន​ ដែល​កំពុង​បណ្ដែត​ផុត​ព្រៃ​ព្រឹក្សា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ខ្លះ​ជឿ​ថា​ ថ្ម​នេះ​គឺ​ជា​ត្រី​បាឡែន​ ដែល​ស្លាប់​ ឬ​ត្រូវ​បណ្ដាសា​រហូត​ក្លាយ​ទៅ​ជា​ថ្មី​ភ្នំ​ដល់​សព្វថ្ងៃ។​ ទីនោះ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​ឡើង​ភ្នំ។​ គេ​អាច​ទៅ​ដល់​លើ​ខ្នង​ត្រី​បាឡែន​បាន​ ដោយ​អាច​មើល​ឃើញ​ទន្លេ​មេគង្គ​ និង​ស្រុក​ប៉ាកខាដ​ នៃ​សាធារណរដ្ឋ​ឡាវ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ប្រទេស​ទាំង​ពីរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ theplanets ប្រែសម្រួល៖ សៀនហួរ

មតិយោបល់