• 2021-01-27 07:46:44
  • ព័ត៌មាន

មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បង្ហាញតំបន់ទេសចរណ៍៦កន្លែង ក្នុងថ្ងៃចូលឆ្នាំចិនខាងមុខនេះ

  • 2021-01-27 07:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម កៀកជិតមកដល់ហើយ សម្រាប់បងប្អូន កូនចៅចិន ប្រាកដជាមានគំរោងដំណើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋាននានានៅតាមបណ្តាខេត្ត​ ក្នុងប្រទេសកម្ពុជា ព្រោះថា ចូលឆ្នាំចិនឆ្នាំនេះ ក៏ប៉ះចំថ្ងៃឈប់សម្រាក សៅរ៍និងអាទិត្យផងដែរ ។ហេតុដូចនេះហើយ ទើបមន្ទីរទេសចរណ៍ ខេត្តប៉ៃលិន បានបង្ហាញពីគោលដៅតំបន់ទេសចរណ៍៦កន្លែងនៅក្នុងខេត្ត នាឱកាបុណ្យចូលឆ្នាំចិន និងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីបង្ហាញពីគោលដៅនៃតំបន់ទេសចរណ៍នៅក្នុងខេត្ត ហើយក៏ជាជំរើសក្នុងការដើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងការមកកាន់ទីតាំងនៃគោលដៅរបស់ខេត្ត ប៉ៃលិនដែរ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន លោក លឹម វាសនា បានបង្ហាញនូវ តំបន់ទេសចរណ៍ក្នុងខេត្ត ដ៏គួរឲ្យទាក់ទាញអារម្មណ៍ នៅពេលបានទៅដល់ និងទៅកម្សាន្ត។ នៅទីរមណីយដ្ឋានមួយកន្លែងៗ គឺមានទេសភាពដ៏ស្រស់ត្រកាល ឣមដោយរុក្ខជាតិដុះអមមាត់ស្ទឹង ធ្វើឲ្យទឹក មានសភាពស្រស់ថ្លា ងាយស្រួលក្នុងការចុះហែលលេងទឹក របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ រមណីយដ្ឋានទាំងនោះរួមមាន ៖

  • ១. រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត
  • ២. រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ
  • ៣. រមណីយដ្ឋានចំការខ្នុរ
  • ៤. រមណីយដ្ឋានអូរធុរេន
  • ៥.តំបន់កម្សាន្ត ចំការសាវម៉ាវ
  • ៦.តំបន់កម្សាន្តមាត់ស្ទឹងតារៀប

អត្ថបទ៖ Tep Sovannmoly

មតិយោបល់