• 2021-01-28 03:22:00
  • ព័ត៌មាន

បាន​វ៉ាក់សាំង​កូវីដ.១៩​ ​ភ្លាម! ឡាវ​ចាប់​ផ្ដើម​ ចាក់​ឲ្យ​ក្រុម​គ្រូ​ពេទ្យ​ជួរ​មុខ មុន​គេ​បំផុត​

  • 2021-01-28 03:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​ ព័ត៌មាន​ប្រទេស​ឡាវ​ បាន​រាយការណ៍​ថា​ក្រសួង​សាធារណៈ​សុខាភិបាល​ឡាវ​ ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ ការពារ​មេរោគ​កូវីដ​.១៩​ ដល់​ក្រុម​ការងារ​ខាង​ពេទ្យ​មុន​គេ​បំផុត។​

តាម​ផែនការ​ ក្រុម​គ្រូពេទ្យ​ គិលានុបដ្ឋាក​-គិលានុបដ្ឋាយិកា ដែល​ជា​ផ្នែក​មាន​ហានិភ័យ​ សរុប​ចំនួន​ ៣២០​នាក់​ នៅ​មន្ទីរពេទ្យ​ មិត្តភាព​ និង​មន្ទីរពេទ្យ​ សេតថាទិឡាត​​ ក្នុង​រដ្ឋធានី​ វៀង​ច័ន្ទ​​នឹង​ត្រូវ​ទទួល​វ៉ាក់សាំង​​។ ​

លោក​ ប៊ុនថង​ ស៊ីហាវ៉ង​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​សុខាភិបាល​ឡាវ​បាន​ ថ្លែង​ថា​ នៅ​ក្នុង​ឆ្នាំ​ ២០២១​ រដ្ឋាភិបាល​ ឡាវ​ នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ កូវីដ.១៩​ ឲ្យ​បាន​ ១លាន​ ប្រាំ​សែន​នាក់​ ចំនួន​ ២២% នៃ​ចំនួន​ប្រជាជន​ឡាវ​ និង​រំពឹង​​ថា​ នៅ​ក្នុង​ខែ​មិនា​ ឡាវ​ នឹង​ទទួល​បាន​វ៉ាក់សាំង​ បន្ថែម​ទៀត​៕

ប្រភព៖ Thelaotiantime ប្រែសម្រួល៖ សៀនហួរ

មតិយោបល់