• 2021-01-29 03:17:12
  • ព័ត៌មាន

មូលហេតុមួយនេះ ធ្វើ​ឲ្យស្រីស្អាតផ្លាស់ប្ដូរពី អ្នកលាងចាន ក្លាយជាអ្នកគ្រប់គ្រងឆ្នើម

  • 2021-01-29 03:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​“​ខ្ញុំ​​​ធ្លាប់​​​​​ស៊ីឈ្នួល​​​លាង​​​ចាន​​​គេ​​​តាំង​​​ពី​​​ទៅ​​​ដល់​​​ប្រទេស​​​កូរ៉េ ប្រហែល​​​ពីរ​​​ខែ​​​មក​​​ម្ល៉េះ​​​ដើម្បី​​​យក​​​លុយ​​​ទ​ប់​​​ការ​​​ចំណាយ​​​ពេល​​​រៀន​​​នៅ​​​កូរ៉េ​។ រឿង​​​នេះ​​​ឪពុក​​ ម្ដាយ​​​ខ្ញុំ​​​អត់​​​ដឹង​ទេ​​”​។ ទាំង​​​នេះ​​ គឺជា​​​ការ​​​​រៀបរាប់​​​របស់​​​ កញ្ញា ប៉េង​ទី​​ សៅ​បូរី​ណា វ័យ​​២៤ ឆ្នាំ​​ ដែល​​​​មាន​​​ប្រវត្តិ​​​តស៊ូ​​​ស្ទើរ​​​រាប់​​​មិន​​​អស់​​​មុន​​​ក្លាយ​​​ជា​អ្នក​​​គ្រប់​​​គ្រង​​​ទូទៅ​​​​នៅ​​​ក្រុមហ៊ុន Phnomlist ។​

​ ចាប់​​​កំណើត​​​នៅ​​​ក្នុង​​​គ្រួសារ​​​ជីវភាព​​​ម​ធ្យ​ម​​ នា​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ រាជធានី​​​ភ្នំពេញ កញ្ញា ប៉េង​ទី​​ សៅ​បូរី​ណា បាន​​​ប្រលង​​​ជាប់​​​សញ្ញា​ប័​ត្រ​មធ្យ​ម​សិក្សា​​​ទុតិយភូមិ​ ​(​បាក់​ឌុប​) កាលពី​​​ឆ្នាំ​​ ២០១០ បន្ទាប់មក​​​បាន​​​ប្រលង​​​ចូល​​​រៀន​​​នៅ​​​សាកល​វិទ្យា​ល័យ​​​ឯក​ជន​​​មួយ​​​​ ផ្នែក​​​ភាសា​​​អង់គ្លេស​​​។ ​​ក្រោយ​​​ចប់​​​ថ្នាក់​​​បរិ​ញ្ញាប​ត្រ​​​ភាសា​​​អង់គ្លេស​​​ កញ្ញា​​​បាន​​​ទទួល​​​​អាហារូបករណ៍​សិក្សា​​​ថ្នាក់​​​បរិ​ញ្ញាប​ត្រ​​​ភាសា​​​កូរ៉េ​​​នៅ​​​ប្រទេស​​​​កូរ៉េខាងត្បូង​​​។ ប៉ុន្តែ​​​អាហារូបករណ៍​​​​ទទួល​​​បាន​​​តែ​​ ៥០% ប៉ុណ្ណោះ​​ ថ្លៃ​​​ស្នាក់​​​នៅ​​ ហូបចុក​​​ប្រចាំ​​​ថ្ងៃ និង​​​ថ្លៃ​​​ទិញ​​​ឯកសារ​​ គឺជា​​​ការ​រ៉ាប់​រង​​​របស់​​​សាមីខ្លួន​។ ​ ​ អំឡុង​​​ឆ្នាំ​​២០១៤ សៅ​បូរី​ណា សម្រេច​​​ចាក​​​ចេញ​​​ ពី​​​មាតុ​​​ប្រទេស​​ និង​​​ឃ្លាត​​​ឆ្ងា​​​យ​​​ពី​​​លោក​​​ឪពុក​​​អ្នក​​​ម្តាយ​​​ក្នុង​​​ចម្ងាយ​​​ដី​​​ខ្ទង់​ពាន់​​​គីឡូម៉ែត្រ​​ ដើម្បី​​​បន្ត​​​ការ​​​សិក្សា​​​ថ្នាក់​​​បរិ​ញ្ញាប​ត្រ​​​នៅ​​​ប្រទេស​​​កូរ៉េ​​​ខាងត្បូង​​​ដោយ​​​សង្ឃឹមថា នាង​​​អាច​​​មាន​​​អនាគត​​​ដ៏​​​ភ្លឺ​​​ស្វា​ង​។​​​

រំលឹក​​​ដល់​​​ចំណុច​​​នេះ សៅ​បូរី​ណា​​ ដែលជា​​​កូន​​​ភ្លោះ ក្នុង​​​ចំណោម​​​បង​ប្អូន​​​បីនាក់​​​បាន​ដក​​​ដង្ហើម​​​ធំ​​​ប​ន្តិ​ច​។ ដង្ហើម​ធំ​​​ដោយសារ​​​ពេល​​​នោះ គឺជា​​​ការ​​​សម្រេច​​​ចិត្ត​​​ដ៏​​​លំបាក​​ ព្រោះ​​​ឪពុក ម្តាយ​​​បារម្ភ​​​​ពី​​​ជីវភាព និង​​​ស្ថានភាព​​​រស់​​​នៅ​​​ឆ្ងាយ​​ ប៉ុន្តែ​​​ទោះ​​​យ៉ាងណា​​​កញ្ញា​​​មាន​​​ទំនុកចិត្ត​​​លើ​ខ្លួនឯង​​​បេ្ត​ជ្ញា​ពុះពារ​​​ដើម្បី​​​ជួយ​​​គ្រួសារ​​ ឲ្យ​​​ផុត​​​ពី​ភាព​​​ក្រីក្រ​​​នៅ​ថ្ងៃ​​​ណាមួយ​។​ ​

សៅ​បូរី​ណា រីករាយ​​​ណាស់ បន្ទាប់ពី​​​ខ្លួន​​​បាន​​​ចូល​រៀន​​​នៅ​​​ប្រទេស​​​កូរ៉េ ប៉ុន្តែ​​​អ្វី​​​ដែល​​​ជា​​​ឧ​សគ្គ​​​នោះ​​​គឺ​​​កញ្ញា​​​មិ​​​ន​​​អាច​​​ទ​ប់ទ​ល់​​​ទៅ​​​នឹង​​​ការ​ចំណាយ​​​​បាន ​​ពិសេស​​ គឺ​​​ការ​​​ស្នាក់​​​នៅ​​ និង​​​ហូបចុក​​​ប្រចាំ​​​ថ្ងៃ​​​នៅ​​​ប្រទេស​​​កូរ៉េ ត្បិត​​​ថា ជីវភាព​​​ក្រុម​​​គ្រួសារ​​​នៅ​​​ស្រុក​​​ខ្មែរ​​​ក៏ត្រូវ​​​រង​បន្ទុក​​​ធ្ងន់​​​ដែរ​។

​ កញ្ញា​​​ប​ង្ខំ​​​ចិត្ត​​​រក​​​ការងារ​​​ធ្វើ​​​​ក្រៅ​​​ម៉ោង​​ ជា​​​អ្នក​​​លាង​​​ចាន​​​នៅ​​​ភោជនីយដ្ឋាន​​​មួយ​​​។ ​“​ខ្ញុំ​​​ធ្លាប់​​​​​ស៊ីឈ្នួល​​​លាង​​​ចាន​​​គេ តាំង​​​ពី​​​ទៅ​​​ដល់​​​ប្រទេស​​​កូរ៉េ ប្រហែល​​​ពីរ​​​ខែ​​​មក​​​ម្ល៉េះ​​​ដើម្បី​យក​​​លុយ​​​ទ​ប់​​​ការ​​​ចំណាយ​​​ពេល​​​រៀន​​​នៅ​កូរ៉េ​។ រឿង​​​នេះ​​​ឪពុក ម្តាយ​​​ខ្ញុំ​​​មិន​​​ដឹង​​​ទេ​​​។ ថ្ងៃ​ខ្លះ​​​ខ្ញុំ​​​ញ៉ាំ​​​មី​ពីរ​​​ថ្ងៃ​​​ជាប់​​​គ្នា​​​ក៏មាន​​​ដែរ​”​។​ ​

សៅ​បូរី​ណា រំលឹក​​​ឡើង​​​វិញ​​​ថា ធ្វើ​​​ជា​​​អ្នក​​​លាង​​​ចាន​​​ក៏​​​មិន​ងាយ​​​ស្រួល​​​ប៉ុន្មាន​ដែរ ក្រៅ​​​ពី​ត្រូវ​​​ប្រើ​​​កម្លាំង​​ បញ្ហា​​​ភាសា​​​ក៏​ធ្វើ​​​អោយ​​​កញ្ញា​ចងចាំ​មិនអាច​​​បំភ្លេច​​​បានដែរ​។​“​ថ្ងៃមួយ​​​ខ្ញុំ​​​លួច​យំ​​​ម្នាក់ឯង​​ ដោយ​​​សារ​​​​ជិត​​​ដល់​​​ម៉ោង​ទៅ​សាលា​​​​ហើយ ​​តែមាន​​​ចាន​ជាច្រើន​​​ដាក់​​​តំ​រៀប​​​គ្នា​​​ឱ្យ​​​ខ្ញុំ​​​លាង​​​។​ប៉ុន្តែ​​​ទោះយ៉ាងណា​​ ចំណូល​ពីការងារ​​​នេះ​​​អាច​​​ទ​ប់​​​ទល់​​​នឹង​ចំណាយ​​​ប្រចាំថ្ងៃ​របស់​​​ខ្ញុំបាន​។ ខ្ញុំ​​​រៀន​​​មួយ​​​ព្រឹក​​ ធ្វើ​​​ការ​ពេល​រសៀល និង​​​ទៅ​​​ប​ណ្ណា​ល័យ​​​ពេល​ល្ងាច​”​។​

​ ឆ្នាំ​​២០១៦ ពេល​ដែល​ត្រៀម​​​ចូល​​​ឆ្នាំ​​​ទី​១ ថ្នាក់​​​ភាសា​កូរ៉េ សៅ​បូរី​ណា មាន​​​បញ្ហា​​​គ្រួសារ​​​ដោយ​​​សារ​​​លោក​​​ឪពុក​មាន​ជំងឺ​​​ត្រូវ​វិល​មក​​​កាន់​មាតុ​​​ប្រទេស​វិញ​​ ដើម្បី​រក​​​ការងារ​​​ធ្វើ​​​។ ប៉ុន្តែ​​​ការ​​​វិល​​​មក​មាតុ​​​ប្រទេស​​​វិញ​​​​នេះ​​​ក៏​​​មិន​​​ប៉ះពាល់​​​​ទៅ​​​នឹង​ផែន​​​ការ​​​ផ្ទាល់​​​ខ្លួន​​​នាពេល​​​កន្លង​​​មក​​​​នោះដែរ​។ “​ដំបូង​​​រៀង​ស្តាយ​​​ដែរ ប៉ុន្តែ​​​បន្ទាប់​​​ពី​មាន​​​​ការលើក​​​ទឹកចិត្ត​​​ពី​រាមច្បង​​​ក៏​កាត់​​​ចិត្ត​​​​បាន​ហើយ​​​គិត​​​ថា បទ​​​ពិសោធន៍​ការងារ​ក៏​​​សំខាន់​​​ដែរ​។​ម្យ៉ាង​​​ខ្ញុំ​​​មាន​​​បរិ​ញ្ញាប​ត្រ​អក្សរសាស្ត្រ​អង់គ្លេស​​​មួយ​​​ហើយ​​​​ ភាសា​កូរ៉េ​ក៏​អាច​ប្រើការ​បាន​​ រក​​​ការងារ​​​ធ្វើ​សិន​​​ក៏​ល្អ​ដែរ​”​។​​ ​ ​ ការតស៊ូ និង​​​ការ​​​អប់​រំ​​​​បាន​​​ជួយ​អោយ​​​កញ្ញា​អាច​​​ប្រើប្រាស់​​​ភាសា​កូរ៉េ​​ អាច​​​ប្រើ​​​ប្រា​ស់​​​ភាសា​កូរ៉េ​​​បាន​​​យ៉ាង​​​ស្ទាត់​​​ជំនាញ​​​។​មកដល់​​​មាតុ​​​ប្រទេស​​​ភ្លាម កញ្ញា​អាច​​​រក​​​បាន​​​ការងារ​​​ជា​អ្នក​​​បក​ប្រែភាសា​​​​កូរ៉េ​នៅ​ក្រុម​​​ហ៊ុន​សាងសង់​មួយ​ភ្លាម​​ ជាមួយ​​​នឹង​​​ប្រាក់​​​បៀរ​វត្ស​​​រ​ង្វ​ង់​​ ៦០០​ដុល្លារ​។ ធ្វើ​​​ការងារ​​​បាន​មួយ​​​រយៈ​កញ្ញា​បាន​លា​​​ឈ​ប់​​​ធ្វើ​​​ការងារ​​​ជា​អ្នក​​​បក​​​ប្រែ​ព្រោះ​​​គិត​​​ថា ការងារ​នេះ​មិនអាច​​​អោយ​​​កញ្ញា​បញ្ចេញ​​​អស់​​​នូ​វ​​​សមត្ថភាព​​​ដែល​​​ខ្លួន​​​មាន​​​នោះទេ​។ ដូច្នេះ​ហើយ​នៅ​​​ដើម​​​ឆ្នាំ​​២០១៧ ក៏​បាន​ចូល​បម្រើ​​​ការងារ​​​នៅ​​​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះថា ​Phnomlist។ Phnomlist គឺជា​​​ក្រុម​​​ហ៊ុន​មួយ​​​ដែល​​​ផ្តល់​សេវាកម្ម​​​ផ្នែក​ប្រឹក្សា​​​យោបល់ និង​​​​ជ្រើសរើស​​​បុគ្គលិក​​ ដែល​​​ម្ចាស់​​​ភាគ​​​ហ៊ុន​​​ធំ​គឺជា​ជនជាតិ​​​ម៉ាឡេស៊ី​។​ក្នុង​​​តួនាទី​​​ជា​អ្នក​​​​លក់​​​​នៅ​​​​ក្រុម​​​ហ៊ុន កញ្ញា​ត្រូវ​​​បាន​​​ថ្នាក់​​​ដឹក​​​នាំ​ចាត់ទុកជា​បុគ្គលិក​​​ម្នាក់​ដែល​​​មាន​​​សមត្ថភាព​​ និង​​​ទេពកោសល្យ​​​ខ្ពស់​​ រហូត​​​តំ​ឡើង​តួនាទី​​​ជា​អ្នក​​​​គ្រប់​​​គ្រង់​ទូទៅ​​​នៅ​​ ប៉ុន្មាន​ខែ​​​ចុង​​​ក្រោយ​​​នេះ​។​ ​ ​ មកដល់​​​បច្ចុប្បន្ន​​​ក្មេង​​​ស្រី​ម្នាក់​​ ដែល​​​មាន​ប្រវត្តិ​​​​ស៊ីឈ្នួល​លាង​​​ចាន​​​អោយ​​​គេ​​ ពេល​នេះ មាន​​​ល​ទ្ធភាព​​​​ផ្គ​ត់​​​ផ្គ​ង់​​​អ្នក​​​​មាន​​​គុណ​​​ទាំងពីរ​​​បាន​រស់​​​នៅ​​​សម​រម្យ​​​​ដោ​​​យ​មិ​​​ន​បារម្ភ​ពី​ការ​​​ចំណាយ មាន​រ​ថយ​ន្ត​​​ជិះ​​​សម​រម្យ ថែមទាំង​បើក Mini Mart អោយ​​​អ្នក​​​ទាំងពីរ​​​មើល​​​ការខុសត្រូវ​ទៀតផង​។ កញ្ញា​​​ក៏​ជា​ម្ចាស់​​​ភាគ​​​ហ៊ុន​​ ១០% នៅ​​​ក្រុមហ៊ុន Phnomlist ផងដែរ​។​ ​

ក្នុងនាម​​​ជា​អ្ន​​​ក​​​គ្រប់​​​​គ្រង​​​វ័​​​យ​​​ក្មេង​​ សៅ​បូរី​ណា តែង​​​ចាត់​​​ទុក​ខ្លួន​​​​ឯង​ត្រឹម​បុគ្គលិក​ធម្មតា​ជាមួយ​​​នឹង​​​ការ​ទទួល​​​ខុស​​​ត្រូវ​​​មួយ​​​ដែល​​​​ក្រុម​​​ហ៊ុន​​​ផ្តល់​​​អោយ​​​។​​​

ការ​បោះជំហាន​មក​​​ដល់​​​ចំណុច​​​នេះ​ត្រូវ​​​បាន​​​ កញ្ញា​​ សៅ​បូរី​ណា លើក​​​ឡើង​​​ថា មិន​​​មែន​​​​កើត​​​ឡើង​​​ដោយ​​​ចៃដន្យ​នោះទេ​។ មនុស្ស​​​ម្នាក់​​​ៗ​​​ត្រូវ​​​តែមាន​​ គោល​​​ដៅ និង​​​ការ​​​ពុះ​​​ពារ​​​ដើរ​​​សំដៅ​​​ទៅ​​​មុខ​​​។ ការ​​​មិន​​​ចុះ​​​ចាញ់​​​នឹង​​​ការ​លំបាក ព្រោះ​​​គ្មាន​​​ភាព​​ ជោគ​​​ជ័យ​​​ណា​​ ដែល​​​អាច​​​កើត​​​ឡើង​​ ដោយ​​​ឯក​​​ឯង​​​ ឬ​​​គ្មាន​​​ការ​​តស៊ូ​​​នោះ​​​ទេ​​​។ បើ​​​អ្នក​​​​ហត់​​​អាច​​​​សម្រាក​​​បា​​​ន​​ ប៉ុន្តែ​​​​កុំ​​​​បោះ​​​បង់​​​។ សៅ​​​បូរី​ណា ​​បាន​​​​ប្រាប់​​​ថា​​ កម្លាំងចិត្ត​ដ៏​មហិមា​​​នេះ​​ បាន​​​ពី​​​ការ​​​តស៊ូ​​​យ៉ាង​​​លំបាក​​​លំបិ​ន​​ របស់​​​ម្ដា​​​យ​ឪពុក​នាង​។ ក្តី​ប្រាថ្នា​បន្ទាប់​​​របស់​កញ្ញា គឺ​ការ​​​ព​ង្រឹក​​​ក្រុម​ហ៊ុ​​​ន ​​Phnomlist ឲ្យកាន់តែ​​​ទទួល​​​បាន​​​ការគាំទ្រ​​ និង​​​ភាព​រីកចម្រើន​​​ទៅ​​​មុខ​៕​

សូមទស្សនាវីដេអូ

​ ​ ​

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទថ្មី