• 2021-01-31 04:46:24
  • ព័ត៌មាន

កុំល្បីត្រូវប៉ាន់ចេះតែទិញៗ! ដី ៥ ប្រភេទ នាំស៊យ រកស៊ីមិនឡើង ចង់លក់វិញក៏ថោក

  • 2021-01-31 04:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការវិនិយោគលើការទិញលក់ ដី កំពុងតែគគ្រឹកគគ្រេងយ៉ាងខ្លាំងនាបច្ចុប្បន្ននេះ។ ជាការណ៍ពិត ប្រសិនបើវិនិយោគដោយមានការយល់ដឹងច្បាស់លាស់ នោះនឹងធ្វើឲ្យកត្តាសេដ្ឋកិច្ចមានភាពល្អប្រសើរ និយាយឲ្យចំនឹងក្លាយជាអ្នកមាន ដោយសារដី។ ដោយឡែកបើតាមសៀវភៅ តម្រាហុងស៊ុយ ដី៥ប្រភេទនេះ មិនគួរទិញឡើយ តាមជំនឿចិនអាចនាំអពមង្គល នាំឲ្យគ្រួសាររកស៊ីមិនឡើង ចង់លក់វិញក៏ខាត។

១.ដីវាលកប់ខ្មោច

បើតាមគោលការណ៍របស់ក្បួនហុងស៊ុយបញ្ហាប្រវត្តិដីគឺមិនអាចមើលរំលងបានឡើយ ព្រោះបើទិញប៉ះចំដីវាលកប់ខ្មោច ដីមានមនុស្សស្លាប់ ឬកើតឧបទ្ទវហេតុអាក្រក់ផ្សេងៗគឺជាដីមិនល្អ។ ត្រូវចេះសាកសួរពីប្រវត្តិដី ដែលប្រការនេះសំខាន់ណាស់ព្រោះមនុស្សភាគច្រើនតែងមិនគិតដល់បញ្ហាមួយនេះទេ ។ បើសាងសង់ផ្ទះចាត់ទុកថាអពមង្គលរស់នៅមិនសុខខុមសោះឡើយ។ ដីមានប្រវត្តិបែបនេះហាមសាងសង់ផ្ទះដាច់ខាត ព្រោះជាដីបង្កផលអាក្រក់ឲ្យអ្នករស់នៅលើដីនេះ កើតបញ្ហាមិនចេះចប់ហើយ។

២.ដីទាបជាងផ្លូវថ្នល់

តាមក្បួនហុងស៊ុយ ដីទាបជាងផ្លូវថ្នល់តែងបង្កឲ្យផ្ទះដែលសាងសង់លើដីនោះបាត់បង់ជោគលាភ។ រីឯ មនុស្សរស់នៅក្នុងផ្ទះមានអារម្មណ៍សោះកក្រោះ ខ្វះភាពរស់រវើកដែលជាហេតុធ្វើឲ្យដំណើរជីវិតជួបតែភាពរដិបរដុបយាយីច្រើន។ ការពិនិត្យមើលកម្ពស់ដីជាផ្នែកមួយសំខាន់ក្នុងក្បួនហុងស៊ុយ។ ត្រូវចងចាំថាដីដែលខ្ពស់ជាងផ្លូវថ្នល់តែងតែល្អជាងដីដែលទាបជាង។ បើមានត្រង់ណាខ្ពស់ទាបមិនស្មើគ្នាត្រូវចាក់បំពេញឲ្យបានស្មើល្អទើបប្រសើរ។ ផ្ទៃដីដែលមានលក្ខណៈល្អចាំបាច់ត្រូវមានកម្រិតកម្ពស់ដីមិនខុសប្លែកពីគ្នាខ្លាំង។

៣. ផ្ទៃដីមានជម្រាលផ្អៀង

ផ្ទៃដីស្ថិតលើទីខ្ពស់និងជម្រាលទាបគឺពុំផ្ដល់ជោគលាភល្អដូចគ្នា។ ស្ថានដីដែលមានលក្ខណៈបែបនេះចាត់ទុកថាមិនល្អហើយមិនគួរសាងសង់ផ្ទះរស់នៅឡើយ។ ផ្ទៃដីផ្ទះដែលនៅផ្នែកខាងមុខខ្ពស់ជាងផ្នែកខាងក្រោយក៏ចាត់ទុកថាអាក្រក់មិនត្រូវតាមក្បួនហុងស៊ុយដែរ។ បើចង់សាងសង់ផ្ទះឲ្យបានជោគលាភលើជម្រាលដែលល្អគឺត្រូវជ្រើសរើសយ៉ាងណាឲ្យខាងក្រោយផ្ទះស្ថិតក្នុងបរិវេណជម្រាលខ្ពស់ ឯមុខផ្ទះជម្រាលទាបទើបផ្ដល់ជោគលាភល្អជាង។

៤. ដីច្រមុះជ្រូក

ទីតាំងដីបែបនេះត្រូវបានចាត់ទុកថាមិនល្អទាល់តែសោះ ព្រោះបរិវេណមានការប៉ះទង្គិចដោយផ្ទាល់ ហើយបើចង់កាត់បន្ថយពីចង្រៃឧបទ្រពចេញខ្លះ មានតែជ្រើសរើសធ្វើទ្វារចូលមិនឲ្យចំត្រង់ច្រមុះជ្រូកប៉ុណ្ណោះ។

៥. ប្រភេទដីរាងត្រីកោណ

ដីរាងត្រីកោណត្រូវបានគេចាត់ទុកថាអាក្រក់បំផុត ព្រោះថាការសាងសង់ផ្ទះឬអគារនានាតែងជួបការលំបាកហើយបើករណីសង់ផ្ទះកណ្ដាលដីនាំឲ្យខូចផ្ទៃដីថែមទៀត ។ ចំណែកដីរាងចតុកោណកែងឬការ៉េត្រូវបានគេចាត់ទុកថាជា ប្រភេទដីល្អបំផុត។ ប៉ុន្តែសម្រាប់ដីរាងផ្សេងៗទៀតដូចជា រាងអក្សរ T អក្សរ L ចតុកោណស្មើ ចតុកោណព្នាយនិងរាងប្លែកៗដទៃទៀតដែលគ្មានជ្រុងណាមួយស្មើគ្នាក៏ពុំសូវល្អប៉ុន្មានដែរព្រោះថា ជោគលាភចូលមិនដល់ក្រោយ៕

មតិយោបល់