• 2021-02-02 07:26:12
  • ព័ត៌មាន

Biden គំរា​ម​ធ្វើ​រឿង​មួយ​ដាក់​មី​យ៉ាន់​ម៉ា ក្រោយ​យោធា​ធ្វើ​​រដ្ឋប្រហារ​លើ​រដ្ឋាភិបាល​ជាប់​ឆ្នោត​

  • 2021-02-02 07:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joe Bidenប្រធានាធិបតី​ជាប់​​ឆ្នោត​ថ្មី​របស់​អាមេរិក​បាន​គំរាម​ដាក់ទណ្ឌកម្ម​ថ្មី​លើ​មី​យ៉ាន់​ម៉ា​បន្ទាប់ពី​យោធា​របស់​ខ្លួន​ធ្វើ​រដ្ឋប្រហារ​ និង​ចាប់ខ្លួន​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។​ ​

Biden បាន​រិះគន់​ខ្លាំងៗ​ទៅលើ​កងទ័ព​របស់​ប្រទេស​នេះ​សម្រាប់​ការ​ធ្វើ​រដ្ឋប្រហារ ដោយ​ហៅ​វា​ថា​ជា​ការ​វាយ​លុក​ដោយ​ផ្ទាល់​ទៅលើ​ការ​ផ្លាស់​ប្តូរ​របស់​ប្រទេស​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​។ ក្រៅ​ពី​អាមេរិក​រដ្ឋប្រហារ​នេះ​​ក៏​ត្រូវ​បាន​ថ្កោលទោស​ជា​អន្តរជាតិ​ផង​ដែរ​ ពី​បណ្ដា​ប្រទេស​ធំៗ​ និង​អាស៊ាន​។​ ​ ដើម​ចម​នៃ​រដ្ឋប្រហារ​គឺ​ដោយសារ​ ពួក​យោធា​យោធា​មីយ៉ាន់ម៉ា​បាន​និយាយ​ថា​មាន​ការ​​លួច​បន្លំ​សន្លឹកឆ្នោត​កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ដែល​គណបក្ស​លោក​ស្រី​ ស៊ូជី​ បាន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី​៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់