• 2021-02-04 03:41:59
  • ព័ត៌មាន

ចង់បានទឹកដោះគោស្រស់ហូប មិនបាច់ទៅទិញដល់ផ្សារដូចមុនទេ តាមវិធីនេះងាយអស់ស្ទះ!

  • 2021-02-04 03:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

tolonton.com គឺជាសេវា​​ដឹកជញ្ជូន​ទឹកដោះគោស្រស់​ប្រចាំខែ ដំបូង​គេ​បំផុត​នៅ​កម្ពុជា ដែលផ្ដល់ភាពងាយស្រួលបំផុត សម្រាប់​អ្នកដែល​ទទួល​ទាន​ទឹកដោះគោសុទ្ធ​ជា​ប្រចាំ។ អ្នក​មិន​ចាំបាច់​​ចេញក្រៅ ឬមិនចាំបាច់​កុម្ម៉ង់​ច្រើនដងនោះទេ គ្រាន់តែចុច Subscribe នឹងទទួលបានទឹកដោះគោសុទ្ធ​យ៉ាងទៀងទាត់ ដឹកជូនដល់ផ្ទះរៀងរាល់សប្ដាហ៍។ អ្វីដែលពិសេស​នោះគឺទឹកដោះគោ​ដែល​ tolonton.com បានជ្រើសរើស​ គឺជា​ទឹកដោះគោសុទ្ធ ១០០% គិរីសួគ៌ (ចំណុះ ២លីត្រ) ផលិត​ចេញ​ពី​កសិដ្ឋាន​ធំបំផុត និងទំនើបបំផុត​របស់​កម្ពុជា​យើង ដែលកំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង។

​ក្រោយ​ពី​ជោគជ័យ​ក្នុង​ដំណាក់កាល​សាក​ល្បង​ដំបូង ដែល​មាន​ការ​ដឹក​ជូន​ទឹកដោះ​គោ​សុទ្ធ​ចំនួន ១ពាន់​ដប​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ចុះ​ឈ្មោះ​ដំបូង នា​ពេល​នេះ tolonton.com បាន​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ​សេវាកម្ម​ដឹកជញ្ជូន​ទឹកដោះគោស្រស់​ប្រចាំខែ​ជា​ផ្លូវ​ការ ដែល​ការ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នេះ​គឺ​មាន​ផ្ដល់​ជូន​ទឹក​ដោះ​គោ​សុទ្ធ​​ចំណុះ ២លីត្រ បន្ថែម​សម្រាប់​អ្នក​ដែល​ចុះ​ឈ្មោះ​ប្រើ​សេវាកម្ម​ចំនួន ៥០០នាក់​ដំបូង។

ដើម្បី​ Subscribe សូមធ្វើតាមការ​ណែនាំ ដូចខាងក្រោម៖

  • ជាដំបូង សូម​ចូលទៅកាន់ tolonton.com រួច​ចុចពាក្យ Subscribe

  • បន្ទាប់មក​ជ្រើសរើស​បរិមាណ​ទឹកដោះគោ​ដែលចង់បានក្នុងមួយលើក (ឧទាហរណ៍​៖ ២ដប) និងកំណត់ថ្ងៃ​ដឹកជញ្ជូន (មាន២ជម្រើស គឺ ចន្ទ និងសុក្រ) រួចចុចពាក្យ Subscribe នោះនឹងឃើញផ្ទាំង login ដែល​តម្រូវ​ឲ្យដាក់​លេខ​ទូរសព្ទ

  • សូមដាក់លេខទូរសព្ទ​ និងចុចធីកនៅ​ត្រង់ចំណុច Terms And Conditions រួចចុច​ Login

  • ពេល login អ្នកនឹងទទួលបានកូដ OTP នៅ​ក្នុង​ប្រអប់សារ។ សូមបំពេញ​លេខ OTP ៦ខ្ទង់នោះ រួច​អ្នកជ្រើសរើស​​សង្កាត់ដែលអ្នករស់នៅ និងបំពេញអាស័យដ្ឋាន។ បន្ទាប់មកអ្នកនឹងទទួលបាន Link ភ្ជាប់អ្នកទៅកាន់ប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិតាមរយៈ Telegram ដើម្បីទូទាត់ប្រាក់ និងទទួលបាន Notification ជាការស្រេច។​​​​​

  • ក្រៅពីចូលតាមរយៈវិបសាយ អ្នកក៏អាច​ចូលទៅកាន់ Telegram ដោយ Join channel "Kirisubot" រួចបំពេញ​ព័ត៌មានដែលត្រូវការ ជាការស្រេច។ តាមរយៈ channel Telegram នោះ អ្នកក៏នឹងទទួល​បាន​ការផ្ញើសារប្រាប់​ពី​ការប្រូម៉ូសិនរបស់ tolonton.com ផងដែរ៕

ដើម្បីដឹងច្បាស់ទស្សនាវីដេអូខាងក្រោម ៖

មតិយោបល់
អត្ថបទពេញនិយម