• 2021-02-07 06:28:38
  • ព័ត៌មាន

ប្រធានាធិបតី​ថ្មី​ Biden ប្ដេជ្ញា​ផ្ដល់​លុយ​ ១៤០០ ដុល្លារ​ដល់​ពលរដ្ឋ​អាមេរិក​ ព្រោះ​ហេតុផល​មួយ​​

  • 2021-02-07 06:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ​​ប្ដេជ្ញា​ផ្ដល់​ថវិកា​ជំនួយ​ចំនួន​ ១៤០០ ​ដុល្លារ​ទៅ​ឲ្យ​ពលរដ្ឋ​អាមេរិក​​រាប់​លាន​នាក់​ដើម្បី​ស្ដារ​​សេដ្ឋកិច្ច​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​វីរុស​កូវីដ.​១៩​​។​

យ៉ាង​ណា​លោក​ប្រធានាធិបតី​បាន​​ចង់​ឲ្យ​​មាន​ការ​រឹត​បន្តឹង​ទៅ​លើ​លក្ខខណ្ឌ​ថា​ តើ​នរណា​ខ្លះ​គួរ​ទទួល​បាន​ប្រាក់​ជំនួយ​នេះ​។ Biden បាន​អំពាវនាវ​ឲ្យ​សភា​អនុម័ត​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​កញ្ចប់​ថវិកា​ជំនួយ​សម្រាប់​សង្គ្រោះ​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​កូវីដ​​នេះ។

កញ្ចប់​ថវិកា​​មាន​ទឹក​ប្រាក់​ចំនួន​ ១,៩ លាន​លាន​ដុល្លារ​ ដែល​រួមមាន​ទាំង​ប្រាក់ជំនួយ​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​​។ ​តាម​គម្រោង​ថវិកា​ជំនួយ​នឹង​ផ្ដល់​ឲ្យ​​ពលរដ្ឋ​អាមេរិក​​ដែល​មាន​ប្រាក់​ចំណូល ៧ម៉ឺន​ ៥ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ឬ​ទាប​ជាង​នេះ៕

ប្រភព៖ Foxnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់