• 2021-02-08 07:03:43
  • ព័ត៌មាន

ដើមឈើធំៗ៤ដើមនៅតាមដងផ្លូវអង្គរ នឹងត្រូវដកចេញ ព្រោះធ្លាប់គ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ

  • 2021-02-08 07:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីបច្ចេកទេសនាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យស្ថានភាពដើមឈើដែលដុះនៅលើដងផ្លូវពីខាងកើតប្រាសាទអង្គរវត្តដល់ខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិក្រវ៉ាន់ និងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ឃើញថា មានដើមឈើចំនួន៤ដើមគួរដកហូតចេញជាបន្ទាន់ ដើមឈើទាំងនោះរួមមាន ដើមយាង១ដើម ដកព១ដើម ត្រាច១ដើម និងចំបក់១ដើម ដែលដើមឈើទាំង៤នេះមានហានិភ័យខ្ពស់ ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយដុះទ្រេតខ្លាំងជាប់គន្លងផ្លូវកង់ និងនៅជាប់ចំណុចផ្លូវកោងទៀតផង ។ចំណែកឯដើមឈើចំនួន១៩ដើមទៀតដែលមានហានិភ័យមធ្យមរួមមាន ដើមធ្លក៤ដើម យាង៧ដើម ចំបក់៦ដើម និងត្រាច២ដើម អាជ្ញាធរជាតិអប្សរា នឹងដាក់ផ្លាកសញ្ញាចំណាំងផ្លាតនៅលើដើមឈើទាំងនោះ និងបកកៅស៊ូផ្លូវកង់ដែលវាងដើមឈើចេញ ដែលវិធានការមួយនេះអាចរក្សាទុកដើមឈើទាំង១៩ដើមជាបន្តទៀត។

អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តន៍កិច្ចការក្នុងសប្ដាហ៍នេះ រហូតដល់បញ្ចប់ការងារ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម