• 2021-02-10 02:23:37
  • ព័ត៌មាន

​វីដេអូ​ ប៉ះ​ទង្គិច​គ្នា​រវាង​ប៉ូលិស​ និង​ក្រុម​បាតុករ​ប្រឆាំង​នឹង​របប​យោធា​ នៅ​មីយ៉ាន់ម៉ា​

  • 2021-02-10 02:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប៉ះ​ទង្គិច​ដ៏​ខ្លាំង​ក្លា​មួយ​បាន​កើត​ឡើង​រវាង​ក្រុម​បាតុករ​ និង​ប៉ូលិស​អនុវត្ត​ច្បាប់​នៅ​មីយ៉ាន់ម៉ា​ បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ជា​ច្រើន​នាក់​ និង​ទ្រព្យ​សម្បត្តិ​សាធារណៈ​ត្រូវ​បាន​បំផ្លាញ។​

រថយន្ត​ប៉ូលិស​មួយ​ត្រូវ​បាន​វាយ​កម្ទេច​ ក្នុង​នោះ​ប៉ូលិស​ និង​ អ្នក​ប្រឆាំង​តវ៉ា​ជាច្រើន​បាន​រងរបួស ​​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​របួសធ្ងន់​នៅ​ក្រុង​ Naypyidawដោយសារ​​​គ្រា​ប់​កាំភ្លើង​ជ័រ​របស់​ប៉ូលិស​។​ ​ការ​ហែ​ក្បួន​តវ៉ា​តាម​ដងផ្លូវ​នៅ​ទូទាំង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ឈាន​ចូល​ដល់​ថ្ងៃទី​៤​ជាប់​គ្នា។

រដ្ឋាភិបាល​យោធា​ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ និង​រឹត​ត្បិត​ការ​ជួបជុំ​ ចាប់​ពី​៥​នាក់​ឡើង​។ ប៉ូលិស​បាន​ចាប់ផ្តើម​ប្រើ​ការ​បាញ់​ទឹក បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​កាំភ្លើង​គ្រាប់​ជ័រ​ទៅលើ​បាតុករ ដែល​មិន​ស្តាប់​បំរាម​៕

ប្រភព៖ Myanmar Times ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម