• 2021-02-11 02:15:03
  • ព័ត៌មាន

សម្តេចតេជោហ៊ុនសែន និយាយអ្វីខ្លះក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ

  • 2021-02-11 02:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែនបាន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយផ្តោតសំខាន់ឲ្យបងប្អូនទាំងអស់គ្នា​ ដែលត្រូវសែនចូលឆ្នាំចិនថ្ងៃនេះ មានការប្រុងប្រយ័ត្នខ្ពស់ ។ ក្នុងនោះដែរសម្តេចបានសរសេររៀបរាប់ថា «ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិនថ្ងៃនេះ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ។ សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសូងសុខាភិបាល»។

សម្តេចបានបន្ថែមទៀតថា «នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗផងដែរ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា»។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់