• 2021-02-11 07:58:05
  • ព័ត៌មាន

អភិបាលខេត្តកែប អំពាវនាវដល់អជីវករ កុំដំឡើងថ្លៃម្ហូបអាហារ និងក្រាលកន្ទេលយកថ្លៃ ក្នុងថ្ងៃចូលឆ្នាំចិន

  • 2021-02-11 07:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាលខេត្តកែប បានអំពាវនាវដល់អជីវករទាំងអស់ កុំដំឡើងថ្លៃម្ហូបអាហារ និងក្រាលកន្ទេលយកថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ហើយសម្រាប់ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តវិញ ក៏ត្រូវទុកដាក់សំរាម ឲ្យបានត្រឹមត្រូវដែរ ។

លោកបាននិយាយ នៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២១ នេះថា «ក្នុង​ឱកាសពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-វៀតណាម​នេះ​ សូមអំពាវនាវ​ដល់ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ដែល​​មក​សម្រាក​ លម្ហែកម្សាន្ត​ក្នុង​ទឹកដី​ខេត្ត​កែប មេត្តា​ទុកដាក់​សំរាម​ កាកសំណល់​រឹង​រាវឲ្យបាន​ត្រឹមត្រូវ​ ​សូម​អាជីវករ​ទាំងអស់​កុំ​ឡើងថ្លៃ​ម្ហូបអាហារ​ក៏ដូចជា​កុំឆ្លៀត​ឱកាស​ក្រាល​កន្ទេល​យកថ្លៃ​ ។ ក្រុម​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​នៃ​គណៈបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​នឹងចុះត្រួតពិនិត្យមើលជាក់ស្ដែង​ដើម្បី​ធានា​បាន​នូវ​សណ្ដាប់ធ្នាប់​សាធារណៈ​​ ។​ ពិសេស​សូមចូលរួម​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ក្នុង​ការការពារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩​ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​»

គួរបញ្ជាក់ផងដែរថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន -វៀតណាម ឆ្នាំនេះ គឺចំថ្ងៃចុងសប្តាហ៍ ដែលជាឱកាសសម្រាប់បងប្អូនដែលជាកូនចៅចិន មានឱកាសដើរលេងកម្សាន្ត ជាលក្ខណៈគ្រួសារ ទៅតាមតំបន់រមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់