• 2021-02-15 05:14:32
  • ព័ត៌មាន

ស្អាតណាស់! ផ្កាទឹកកកនៅជប៉ុន កំពុងបង្ហាញសម្រស់គួរឲ្យទាក់ទាញ

  • 2021-02-15 05:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កាទឹកកក ដែលកំពុងរីកស្គុះស្គាយពេញផ្ទៃបឹងអាកាន នៃតំបន់ caldera ប្រទេសជប៉ុន បានកំពុងវេញត្របាញ់បេះដូងអ្នកដែលចូលចិត្តស្នេហាបែបទឹកកកឈូស អូ! ច្រលំស្នេហា បែបរ៉ូមែនទិក ត្រជាក់ៗអីបែបហ្នឹងណា។

បឹងអាកានជាបឹងមួយ ដែលស្ថិតនៅតំបន់កាលដេរ៉ា ដែលជាតំបន់ហ៊ុំព័ទ្ធទៅដោយភ្នំនៅជុំវិញ ដែលធ្វើមិនឲ្យមានសម្ភាធខ្យល់ចេញចូលបានដោយស្រួល ដែលជាហេតុធ្វើអោយបឹងមួយនេះជាកន្លែងអំណោយផលដល់ការរីកលូតលាស់នៃផ្កាទឹកកក។ ជាធម្មតា អ្នកទេសចរអាចមើលឃើញផ្កាទឹកកក នៅបឹងអាកានរយៈពេល៣ខែ ចាប់ពីខែធ្នូ ដល់ខែមិនា នៃដើមឆ្នាំនិមួយៗ។

មួយវិញទៀត! ផ្កាទឹកកកមានលក្ខខណ្ឌនៃការរីកលូតលាស់ មិនមែនចេះតែអាចមើលឃើញបានរហូតនោះទេ ហើយលក្ខខណ្ឌទាំងនោះមាន ១. ផ្ទៃនៃទឹកបឹងត្រូវតែកក ២. អាកាសធាតុក្រោម ដក១៥អង្សាសេ ៣. គ្មានខ្យល់ ឬខ្យល់នឹង។ ផ្កាទឹកកកទាំងនោះនឹងរីកជារៀងរាល់ម៉ោង១២រំលងអាធ្រាត ជាធម្មតារលាយទៅវិញនៅពេលព្រឹក តែមានពេលខ្លះផ្កាទាំងនោះនឹងបន្តរីកនៅពេលព្រឹក និងចេញពីផ្ទៃបឹង ទំហំប្រមាណប៉ុនបាតដៃ និងមានរូបរាងស្រដៀងផ្កាកុលាប។

សម្រស់ស្អាត នោះគឺស្អាតហើយ តែយ៉ាងណាមិញ សំរាប់អ្នកទេសចរដែលចង់ទស្សនាផ្កាទឹកកកកទាំងនោះត្រូវមានការប្រុងប្រយ័ត្នផងដែរ ព្រោះកន្លែងមួយចំនួនដែលផ្កាទឹកកកនោះដុះចេញមានប្រហោងទឹកដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល ៕

ប្រភព ៖ en.visit-eastern-hokkaido

ប្រែសម្រួល ៖​ Lady

មតិយោបល់