- 2021-02-16 06:47:10
- ព័ត៌មាន
ជនជាតិជប៉ុនល្បីថា បាត់កាបូបលុយ ដើររើសអេតចាយតាមផ្លូវ ពេលនេះសមត្ថកិច្ចបញ្ជូនទៅស្ថានទូតជប៉ុនហើយ
- 2021-02-16 06:47:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិជប៉ុនល្បីថា បាត់កាបូបលុយ ដើររើសអេតចាយតាមផ្លូវ ពេលនេះសមត្ថកិច្ចបញ្ជូនទៅស្ថានទូតជប៉ុនហើយ
ចន្លោះមិនឃើញ
បុរសជនជាតិជប៉ុន ដែលសារព័ត៌មានបានចុះផ្សាយថាដេីរស្នាក់នៅតាមសួនសាធារណ: ត្រូវបានសមត្ថកិច្ចរកឃេីញ ហេីយបានរៀបចំឯកសារតាមនីតិវិធី បញ្ជូនឲ្យស្ថានទូតជប៉ុននៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ។
បន្ទាប់ពីបានឃេីញការចុះផ្សាយតាមសារព័ត៌មាននានាលេីបណ្តាញសង្គមហ្វេសបុក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវរកបុរសជនជាតិជប៉ុន និងបានរកឃេីញបុរសជនជាតិជប៉ុនឈ្មោះ Gen Kubuta អាយុ៤១ឆ្នាំ នៅម៉ោង ១១:០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចំណុចសួនមុខវត្តបទុម ។ បន្ទាប់មកសមត្ថកិច្ច បាននាំគាត់ទៅពិនិត្យសុខភាពដេីម្បីធ្វើតេស្តរកមេរោគCovid-19 នៅមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈរាជធានីភ្នំពេញ ជាលទ្ធផលគឺអវិជ្ជមាន ។
ជាក់ស្តែងបុរសជនជាតិជប៉ុនរូបនេះបានចូលមកព្រះរាជាណាចក្រកម្ពុជាតាំងពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបាត់លិខិតឆ្លងដែន និងវីសាហួសសុពលភាព ហេីយខ្វះខាតថវិកា ទេីបមិនអាចត្រឡប់ទៅប្រទេសជប៉ុនវិញបាន ។ បន្ទាប់ពីធ្វេីការសាកសួរ និងពិនិត្យសុខភាពរួចរាល់ នៅវេលាម៉ោង ០៨:៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចក៏បានបញ្ជូនជនជាតិជប៉ុនរូបនេះទៅឲ្យស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ៕