• 2021-02-16 10:00:18
  • ព័ត៌មាន

Trump ឆ្លើយ​យ៉ាង​ណា​ពេល​គេ​សួរ​ថា​ ឈរ​ជា​ប្រធានាធិបតី​ម្ដង​ទៀត​ ឬ​អត់​

  • 2021-02-16 10:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Donald Trump បាន​​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​កាល​ពី​ខែ​មុន​ ដោយ​បាន​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​រាប់រយ​នាក់​ទៅ​ប្រឈម​តតាំង​នឹង​សមាជិក​សភា​នៅ​ឯ​វិមាន​សភាអាមេរិក​ ។

អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​មិន​បាន​បញ្ជាក់​ថា​ តើ​លោក​​ប៉ុនប៉ង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ម្តង​ទៀត​នៅ​ឆ្នាំ​២០២៤ឬ​អត់​ឡើយ​។ តែ​ Trump ​បាន​បង្ហើប​ថា​លោក​មិន​ទាន់​បញ្ចប់​ជីវិត​នយោបាយ​នោះ​ទេ​។ មន្ត្រី​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ដូច​ៗ​គ្នា​ថា​​ Trump នៅ​តែ​ជា​កម្លាំង​នយោបាយ​ដ៏​ខ្លាំង។

ការ​ស្ទង់​មតិ​ជាតិ​បាន​បង្ហាញ​ថា ពួក​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​នៅ​តែ​គាំទ្រ​លោក Trump ជា​បេក្ខភាព​ប្រធានាធិបតី​ថ្មី​នៅ​អាណត្តិ​ក្រោយ​ ដើម្បី​ប្រជែង​ជាមួយ​ Biden ម្ដង​ទៀត​៕\

ប្រភព៖ Foxnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់