- 2021-02-17 04:41:35
- ព័ត៌មាន
ចិន វ៉ាដាច់អាមេរិចក្លាយជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេនៅសហគមន៏អឺរ៉ុប
- 2021-02-17 04:41:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន វ៉ាដាច់អាមេរិចក្លាយជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេនៅសហគមន៏អឺរ៉ុប
ចន្លោះមិនឃើញ
សាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០២១ នេះបានក្លាយជាប្រទេស ដែលនាំចេញច្រើនជាងគេ ទៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុប។
ការក្លាយជាប្រទេសនាំចេញច្រើនជាងគេទៅកាន់អឺរ៉ុបរបស់ចិន បានទម្លាក់ ប្រទេសអាមេរិច ដែលធ្លាប់ឈរនៅលេខរៀងទី១ ជាច្រើនឆ្នាំមកហើយនោះ។ កំណើនពាណិជ្ជកម្មរវាងចិន និងសហគមន៏អឺរ៉ុប បានកើនឡើង គួរឲ្យកត់សម្គាល់ កាលពីឆ្នាំ២០២០កន្លងទៅ។ ទំហំទឹកប្រាក់ដែលនាំចេញ ទៅកាន់ប្រទេស នៅតំបន់អឺរ៉ុប ប្រទេសចិនមានចំនួន ៧១១ ពាន់លានដុល្លារ ខណៈដែលប្រទេសគូរប្រជែងគឺ សហរដ្ឋអាមេរិច មានត្រឹមតែ ៦៧៣ ពាន់លានដុល្លារ ប៉ុណ្ណោះ។
ជោគជ័យរបស់ ចិន ក្នុងការដណ្តើមបានចំណែកទីផ្សារ យ៉ាងច្រើនធំធេង ត្រូវបានអ្នកជំនាញសន្និដ្ឋានថា អាចបណ្តាលមកពី បញ្ហាកូវីដ១៩៕