- 2021-02-18 03:26:20
- ព័ត៌មាន
Biden ហៅទូរស័ព្ទទៅនាយករដ្ឋមន្រ្តីអុីស្រាអែលជាលើកដំបូង ក្រោយកាន់ដំណែងប្រធានាធិបតី
- 2021-02-18 03:26:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Biden ហៅទូរស័ព្ទទៅនាយករដ្ឋមន្រ្តីអុីស្រាអែលជាលើកដំបូង ក្រោយកាន់ដំណែងប្រធានាធិបតី
ចន្លោះមិនឃើញ
ប្រធានាធិបតី អាមេរិកលោក Joe Biden កាលពីថ្ងៃ ពុធម្សិលមិញ បានហៅទូរស័ព្ទ ទៅកាន់លោក Benjamin Netanyahu នាយករដ្ឋមន្រ្តី អុីស្រាអែល ។
ការហៅទូរស័ព្ទ ទៅកាន់លោក Benjamin នេះធ្វើឡើង ជាលើកដំបូង បន្ទាប់ពីការចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីអាមេរិក Joe Biden ។ អ្នកនាំពាក្យ របស់រដ្ឋាភិបាល អុីស្រាអែលបានថ្លែងប្រាប់ឲ្យដឹងថា " កិច្ចសន្ទនារវាងមេដឹកនាំទាំង២មានភាពរីករាយ និងកក់ក្តៅជាទីបំផុត "។ ការឆ្លើយឆ្លង តាមរយៈរលកធាតុអាកាសនេះ ប្រមុខរដ្ឋប្រទេសទាំង២បានពិភាក្សាគ្នា អំពីព្រឹត្តិការណ៏ ដែលកំពុងកើតមានឡើងនៅ អុីរ៉ង់ និងនៅក្នុងតំបន់អាសុី។
ជំនួបតាមទូរស័ព្ទរវាងលោក Biden និង លោក Benjamin បានកើតឡើង រយៈពេលមួយខែគត់ ក្រោយអ្នកនយោបាយជើងចាស់រូបនេះ ស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មី អាមេរិកទី៤៦៕