• 2021-02-18 05:03:42
  • ព័ត៌មាន

Joe Biden ប្រាប់​ពី​ការ​លំបាក​ ដែល​លោក​មិន​ទម្លាប់​ពី​មុន​ ពេល​រស់នៅ​ក្នុង​សេតវិមាន​ដ៏​ធំ​ស្កឹមស្កៃ​

  • 2021-02-18 05:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធានាធិបតី​អាមេរិក Joe Biden បាន​និយាយ​ថា​​ការ​រស់​នៅ​ក្នុង​សេតវិមាន​ដ៏​ធំ​ស្កឹមស្កៃ​ គឺ​ជា​រឿង​ដែល​​ពិបាក​សម្រប​ខ្លួន​បំផុត​មួយ​របស់​លោក​។

​មេដឹកនាំ​សហរដ្ឋ​អាមេរិក​បាន​ពិពណ៌នា​ពី​ជីវិត​​​ជា​ប្រធានាធិបតី​ដំបូង​របស់​ខ្លួន​ថា​ថា សេត​វិមាន​មាន​ទីធ្លា​ធំ​ទូលាយ​ ដែល​មើលឃើញ​ទេសភាព​វិមាន​វ៉ាស៊ីនតោន​និង​វិមាន​លីន​ខូន ប៉ុន្តែ​ត្រូវ​បាន​ព័ទ្ធជុំវិញ​ដោយ​របង​ខ្ពស់​ និង​កង​ឆ្មាំ​ការពារ​តឹងរ៉ឹង​​​ ដែល​ហាក់​ដូច​ជា​ការ​រស់នៅ​ក្នុង​ទ្រុង​បក្សី​។

បុរស​ដែល​កើត​ចេញ​ពី​វណ្ណៈ​កម្មករ មាន​គ្រួសារ​មិន​សូវ​ធូរធារ​ កាល​ពី​កុមារភាព​ បាន​ត្អូញត្អែរ​ ពី​បញ្ហា​មិន​ស្រណុក​ចិត្ត​មួយ​ទៀត​គឺ ការ​មាន​អ្នក​បម្រើ​ឆ្វេង​ស្ដាំ​ និង​ត្រូវ​​ឱ្យ​គេ​ស្លៀកពាក់​ជូន​គាត់​៕

ប្រភព៖ Whitehouse ប្រែសម្រួល៖ សៀនហួរ

មតិយោបល់