
- សុក្រ, 19 កុម្ភៈ 2021 04:14
- ព័ត៌មាន
អាសន្នធំហើយ! ស្ងាត់ៗជប៉ុនរកឃើញអ្នកឆ្លង កូវីដ-19 បម្លែងខ្លួនថ្មីរាប់សិបករណី
- សុក្រ, 19 កុម្ភៈ 2021 04:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសន្នធំហើយ! ស្ងាត់ៗជប៉ុនរកឃើញអ្នកឆ្លង កូវីដ-19 បម្លែងខ្លួនថ្មីរាប់សិបករណី
ចន្លោះមិនឃើញ
បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ ជប៉ុន បានរកឃើញ អ្នកឆ្លងកូវីដ១៩ ជិត១០០ករណី។
ការឆ្លងនេះ ត្រូវបានគេរកឃើញ ទៅលើអ្នកធ្វើដំណើរ មកពីខាងក្រៅ។ បើតាមការឲ្យដឹងពី អ្នកនាំពាក្យរដ្ឋាភិបាល មនុស្ស៩១នាក់ នៅតំបន់ Kanto ភាគខាងកើត ប្រទេសជប៉ុន មានផ្ទុកវីរុស កូវីដ១៩ ប្រភេទថ្មី។ វីរុសប្រភេទថ្មីនេះ គេឲ្យឈ្មោះថា “E484K” មានលក្ខណៈខុសគ្នា ពីកូវីដបម្លែងខ្លួនថ្មី មានប្រភពមកពីអង់គ្លេស និង អាហ្វ្រិកខាងត្បូង។
ក្រសួងសុខាភិបាលជប៉ុន បានប្រកាសថា មកទល់ពេលនេះ ជប៉ុន មានអ្នកឆ្លងកូវីដ១៩ ប្រភេទថ្មី សរុបទាំងអស់ ១៥១ ករណី៕