• 2021-02-22 04:40:06
  • ព័ត៌មាន

ប្រជាជនអាមេរិកនៅ រដ្ឋ Texas កំពុងជួបទុក្ខ២ធំផ្ទួនៗគ្នា

  • 2021-02-22 04:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជនអាមេរិក រស់នៅក្នុងតំបន់រដ្ឋ Texas កំពុងជួបរឿង ស្មុគស្មាញ មួយទៀតហើយ បន្ទាប់ពីរងគ្រោះ ដោយសារគ្រោះធម្មជាតិ <<ព្យុះទឹកកក>> ។

បន្ទាប់ ពីរងគ្រោះ ដោយសារបញ្ហា ព្យុះទឹកកក មិនទាន់ចប់ស្រួលបួលផង ពេលនេះប្រជាជន ដែលរស់នៅតំបន់ Texas ត្រូវបាន ក្រុមហ៊ុន ផ្គត់ផ្គង់បណ្តាញអគ្គិសនី ចេញវិកាយប័ត្រ តម្រូវឲ្យបង់ប្រាក់ជាបន្ទាន់។ បើតាមការ ឲ្យដឹងពី ប្រជាជនដែល រស់នៅតំបន់ខាងលើ បាននិយាយថា "ថ្លៃភ្លើង ឡើងថ្លៃខ្លាំងហួសហេតុ។

ប្រើប្រាស់ ត្រឹមរយៈពេល៥ថ្ងៃ ថ្លៃភ្លើង តាមផ្ទះខ្លះឡើងដល់ជាង ៥ពាន់ដុល្លារអាមេរិក ដែលនេះជា​ចំនួនមួយ​ ដែលមិនសមតុល្យគ្នា​ ទៅនិងការប្រើប្រាស់" ។ "ប្រសិនដែលមិនបង់ប្រាក់ ទៅឲ្យក្រុមហ៊ុន ផ្គត់ផ្គង់អគ្គិសនី តាមការកំណត់ទេ គេនឹងកាត់ផ្តាច់មិនឲ្យប្រើប្រាស់់ភ្លាម" ។ ពលរដ្ឋ Texas ថ្លែងបន្ថែម។

អាជ្ងាធរ ដែលពាក់ព័ន្ធ សន្យានឹងដោះស្រាយ បញ្ហានេះ ជូនដល់ប្រជាជនទាំងអស់ ដែលរស់នៅតំបន់ខាងលើ។ បើឈានទៅ ដល់ផ្លូវច្បាប់ អាជ្ងាធរក៏នឹងចូល ទៅបំភ្លឺនៅតុលាការ ដើ់ម្បីរកយុត្តិធម៏ ឲ្យប្រជាជនផងដែរ៕

ប្រភព៖ Reuters អត្ថបទ​ ៖ ម៉ែន សុធារិទ្ធ

មតិយោបល់