• 2021-02-22 06:09:01
  • ព័ត៌មាន

រូបអនុស្សាវរីយ៍​ គូស្វាមីភរិយា ឥស្សរជនជាន់ខ្ពស់នៃកម្ពុជាមួយគូ​ មានឈ្មោះល្បីនៃសម័យសង្គមរាស្រ្តនិយម

  • 2021-02-22 06:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្វាមី ភរិយាឥស្សរជនជាន់ខ្ពស់ នៃកម្ពុជាក្នុងសម័យសង្គមរាស្រ្តនិយម មួយគូ​ គឺ​ ឯកឧត្តម​ ខែក​ វ៉ាន់ឌី​ និង​ លោកជំទាវ​ ដួង​ រដ្ឋា​ ​។

បើតាមការបង្ហោះលើ ទំព័រ​ Facebook ក្រុមព្រះសុរិយា លោកជំទាវ ដួង​ រដ្ឋា​​ ជាកូនស្រីអភិជន មានសម្រស់ដ៏ស្រស់សោភា ហេីយបានថតម៉ូឌែលផ្សាយ ក្នុងទស្សនាវដ្តី អន្តរជាតិមួយ។ ចំណែក ឯកឧត្តម​ ខែក​ វ៉ាន់ឌី​ ជាឥស្សរជន​ដ៏ មានឈ្មោះល្បីល្បាញ មួយរូបក្នុងសម័យសង្គមរាស្រ្តនិយម​ ហើយបុរសសង្ហាមួយរូបនេះ ហើយ​ដែលបានសម្តែង ក្នុងឈុតមួយនៃ រឿងអប្សរា​ ស្នាព្រះហស្តសម្តេច ព្រះនរោត្តម​ សីហនុ​ ជាដៃគូរាំវង់​ និងរាំឆាឆាឆា​ យ៉ាងរស់រវើក ជាមួយលោកស្រី សាក់​ស៉ី​ ស្បោងនោះ។​

ឯកឧត្តម​ ខែក​ វ៉ាន់ឌី​ បានទទួល មរណភាពនាថ្ងៃទី ​៣១​ ខែកក្កដា​ ឆ្នាំ២០១២ ឯ លោកជំទាវ​ ដួង​ រដ្ឋា​ ទេីបតែទទួលមរណភាព កំឡុងខែតុលា​ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ៕

រូបភាព៖ ក្រុមព្រះសុរិយា

អត្ថបទ​ ៖ ម៉ែន សុធារិទ្ធ

មតិយោបល់
អត្ថបទថ្មី